នាយករដ្ឋមន្ត្រី៖ខេត្ត Quang Ngai ត្រូវយកចិត្តទុកដាក់វិនិយោគសំរាប់វិស័យសេដ្ឋកិច្ចកសិកម្ម

នាយករដ្ឋមន្ត្រី៖ខេត្ត Quang Ngai ត្រូវយកចិត្តទុកដាក់វិនិយោគសំរាប់វិស័យសេដ្ឋកិច្ចកសិកម្ម - ảnh 1
នាយករដ្ឋមន្ត្រី៖ខេត្ត Quang Ngai ត្រូវយកចិត្តទុកដាក់វិនិយោគសំរាប់វិស័យសេដ្ឋកិច្ចកសិកម្ម

(VOV)_បន្តដំណើរបំពេញការងារនៅបណ្ដាខេត្ត ទីក្រុងនៅភូមិភាគ​កណ្ដាល
វៀតណាម នាថ្ងៃទី៩សីហា នៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំ ខេត្ត Quang Ngai
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានលើកច្បាស់នូវ
សក្ដានុភាពអភិវឌ្ឍន៍របស់ខេត្ត ក្នុងអនាគត ហើយស្នើអោយខេត្តត្រូវបន្តដោះស្រាយ
ល្អរូបសណ្ឋានសេដ្ឋកិច្ចកសិកម្ម ឧស្សាហកម្មកែច្នៃ ​លើកកំពស់តំលៃ និងអភិវឌ្ឍន៍សេ
វាកម្មអោយសមស្របជាមួយក្រិតក្រមទីផ្សារ។ ពិសេស ខេត្ត Quang Ngai ត្រូវយកចិត្ត
ទុកដាក់បំពេញល្អការងារសុខុមាលភាព​សង្គម​ ថែទាំមុខសញ្ញាគោលនយោបាយ អ្នក
មានគុណូបការះ និងជនក្រីក្រ​ផងដែរ។

          នាថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បាន​អញ្ជើញទៅសាក
សូរសុខទុក្ខ លើកទឹកចិត្តថ្នាក់ដឹកនាំ កម្មាភិបាល វិស្វករ កម្មករ និងពលករនៅរោង
ចក្រចម្រាញប្រេង Dung Quat ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ