នាយករដ្ឋមន្ត្រីគុយបា Manuel Marrero Cruz មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា
(VOVWORLD) - តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីគុយបា លោក Manuel Marrero Cruz នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់គុយបា មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២។
នាយករដ្ឋមន្រ្តីគុយបា លោក Manuel Marrero Cruz (រូបថត៖ TTXVN) |
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១ ខែតុលា បានឲ្យដឹងថា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានេះ នាយករដ្ឋមន្រ្តីគុយបា លោក Manuel Marrero Cruz នឹងជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តី សម្តេច តេជោ ហ៊ុន សែន ហើយថ្នាក់ដឹកនាំទាំងពីររូប នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម អប់រំ និងវប្បធម៌ ព្រមទាំងវិស័យមួយចំនួនទៀត។ នាយករដ្ឋមន្ត្រីគុយបា លោក Manuel Marrero Cruz នឹងចូលគាល់ព្រះមហាក្សត្រខ្មែរ ព្រះបរមនាថ នរោត្តម សីហមុនី។ ជួបសម្តែងការគួរសម សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេច ហេង សំរិន ប្រធានរដ្ឋសភា; ដាក់កម្រងផ្កានៅវិមានឯករាជ្យ និងវិមានគោរពវិញ្ញាណក្ខន្ធព្រះបាទ នរោត្តម សីហនុ។