|
នាយករដ្ឋមន្ត្រីចាត់តាំងលោក Nguyen The Ky ជាអគ្គនាយកវិទ្យុសម្លេងវៀតណាម |
(VOV)_នាថ្ងៃទី៨មិនា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានសម្រេចចាត់តាំងលោក
Nguyen The Ky សមាជិកមជ្ឈឹមបក្ស អនុប្រធានគណៈកម្មាធិការឃោសនាអប់រំ
មជ្ឈឹមអោយកាន់ដំណែងអគ្គនាយកវិទ្យុសម្លេងវៀតណាម ។ សេចក្ដីសម្រេចចិត្ត
នេះមានសុពលភាពចាប់ពីថ្ងៃចុះហត្ថលេខា។
មុននោះ នាថ្ងៃទី២៩កុម្ភះ នាយករដ្ឋមន្ត្រីបានចុះហត្ថលេខាលើសេចក្ដី
សម្រេចចិត្ត ស្ដីអំពី លោក Nguyen Dang Tien អគ្គនាយកវិទ្យុសម្លេងវៀតណាម
ចូលនិវត្តន៍ចាប់ពីថ្ងៃទី១មិនាឆ្នាំ២០១៦៕