នាយករដ្ឋមន្ត្រីចិន លោក Li Keqiang៖ រដ្ឋអំណាចតំបន់រដ្ឋបាលពិសេសហុងកុងអាចធានាសុវត្ថិភាព


នាយករដ្ឋមន្ត្រីចិន លោក Li Keqiang៖ រដ្ឋអំណាចតំបន់រដ្ឋបាលពិសេសហុងកុងអាចធានាសុវត្ថិភាព - ảnh 1
នាយករដ្ឋមន្ត្រីចិន លោក Li Keqiang៖ រដ្ឋអំណាចតំបន់រដ្ឋបាលពិសេសហុងកុង អាចធានាសុវត្ថិភាព (Image: VNA)

(VOVworld) – នាថ្ងៃទី ១០ តុលា នាយករដ្ឋមន្ត្រីចិន លោក​ Li Keqiang បានអះអាងថា ៖ រដ្ឋអំណាចតំបន់រដ្ឋបាលពិសេសហុងកុង (ចិន) អាចធានាមជ្ឈមណ្ឌលហិរញ្ញវត្ថុ អន្តរជាតិនេះគឺជាទីកន្លែងសុវត្ថិភាពមិនត្រឹមតែចំពោះប្រជាជននៅទីនេះ ប៉ុណ្ណោះទេ
ថែមទាំង ចំពោះបណ្ដាវិនិយោគិន​ ទៀតផង។ ថ្លែងមតិក្នុងសន្និសីទកាសែតរួមជាមួយ អធិកាបតីអាល្លឺម៉ង់ លោកស្រី​ Angela Merkel បន្ទាប់ពីបញ្ចប់វង់ពិគ្រោះយោបល់រវាង រដ្ឋាភិបាលនៃប្រទេសទាំង ២ នៅទីក្រុង បែកឡាំង នាយករដ្ឋមន្ត្រីចិន លោក Li Keqiang បានឲ្យដឹងថា៖ រដ្ឋអំណាចហុងកុងអាចរក្សាភាពសម្បូររុងរឿងសេដ្ឋកិច្ចក៏ ដូចជា ស្ថិរភាពសង្គមសមស្របនឹងច្បាប់ ព្រមទាំង ធានាផលប្រយោជន៍សារវ័ន្តរបស់ វិនិយោគិនរបស់អាល្លឺម៉ង់និងបរទេស។ លោក Li Keqiang បានអះអាងថា៖ គោលការណ៍ “រដ្ឋមួយ-របបពីរ” និងមិនផ្លាស់ប្តូរទេ ហើយសង្កត់ធ្ងន់ថា៖ នេះគឺជាកិច្ច ការផ្ទៃក្នុង
របស់ចិន។ នាថ្ងៃដ៏ដែល បាតុកររាប់ពាន់នាក់បានដំណើរការធ្វើបាតុកម្មនៅ
ខ័ណ្ឌមណ្ឌល Admiralty សំដៅទាមទាឲ្យការសន្ទនាមួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ