នាយករដ្ឋមន្ត្រីចិនបញ្ចប់ដំណើរបំពេញទស្សនកិ្ចជាផ្លូវការនៅវៀតណាម

(VOV)_នារសៀលថ្ងៃទី ១៥ តុលា នាយករដ្ឋមន្ត្រីចិន លោក Ly Keqiang ​បានចាក់ ចេញពីរដ្ឋធានីហាណូយ បញ្ចប់ដំណើរទៅបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម 
ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ តុលា តាមសេចក្ដីអញ្ជើញ​របស់នាយករដ្ឋមន្ត្រីវៀត ណាម លោក Nguyen Tan Dung ។

នាយករដ្ឋមន្ត្រីចិនបញ្ចប់ដំណើរបំពេញទស្សនកិ្ចជាផ្លូវការនៅវៀតណាម - ảnh 1
នាយករដ្ឋមន្ត្រីចិន លោក Ly Keqiang ​និងនាយករដ្ឋមន្ត្រីវៀត ណាម លោក Nguyen Tan Dung ។

        បញ្ចប់ណើរទៅបំពេញទស្សនកិច្ច ភាគីទាំងពីរបានចេញសេចក្ដីថ្លែងការណ៍រួម 
វៀតណាម-ចិន។ សេចក្ដីថ្លែងការណ៍រួមនេះ បានសង្កត់ធ្ងន់ទៅលើ​ភាពចាំបាច់ត្រុវអនុវត្ត តាមការព្រមព្រៀងដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃ​ប្រទេស​ទាំងពីរ អភិវឌ្ឍន៍ទំនាក់ទំនង
ដៃគូ សហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់​វិស័យ វៀតណាម-ចិន តាមទិសស្លោក៖  អ្នកជិតខាងមិត្តភាព ​សហប្រតិបត្តិ​ការលើគ្រប់វិស័យ ស្ថិរភាពយូរអង្វែង ឆ្ពោះទៅ
អនាគត និងស្មារតី៖​អ្នកជិត​ខាងល្អ មិត្តភក្តិល្អ សមមិត្តល្អ ដៃគូល្អ។

        ក្នុងក្របខ័ណ្ឌនៃដំណើរទៅបំពេញទស្សនកិច្ចលើកនេះ នាយករដ្ឋមន្ត្រី​ចិន លោក
 Ly Keqiang  និង នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានអញ្ជើញចូលរួម ជំនួបប្រាស្រ័យអង្គភាពអាជីវកម្មវៀតណាម-ចិន។ នាយករដ្ឋមន្ត្រីចិន លោក Ly Keqiang  យប្រធានបទ៖ ​បន្តពង្រឹងប្រពៃណីមិត្តភាព បើកចេញអនាគតដ៏ភ្លឺស្វាង នៅសកលវិទ្យា ល័យជាតិហាណូយ…។ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ