នាយករដ្ឋមន្ត្រីចិនអំពាវនាវបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាមេរិកលើវិស័យអគ្គិសនីនុយក្លអ៊ែរ
(VOVWORLD) - ក្នុងជំនួបសន្ទនាជាមួយអ្នកសហបង្កើតសម្ព័ន្ធក្រុមហ៊ុន Microsoft និងប្រធានសម្ព័ន្ធក្រុមហ៊ុន TerraPower លោក Bill Gates នាថ្ងៃទី ៣ វិច្ឆិកា នៅរដ្ឋធានី ប៉េកាំង នាយករដ្ឋមន្ត្រីចិន លោក Li Kieqang បានអំពាវនាវឲ្យចិននិងអាមេរិកបន្តជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាអគ្គីសនីនុយក្លេអ៊ែរជំនាន់ថ្មី។
នាយករដ្ឋមន្ត្រីចិនអំពាវនាវបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាមេរិកលើវិស័យអគ្គិសនីនុយក្លអ៊ែរ |
(VOVworld) – ក្នុងជំនួបសន្ទនាជាមួយអ្នកសហបង្កើតសម្ព័ន្ធក្រុមហ៊ុន Microsoft និងប្រធានសម្ព័ន្ធក្រុមហ៊ុន TerraPower លោក Bill Gates នាថ្ងៃទី ៣ វិច្ឆិកា នៅរដ្ឋធានី ប៉េកាំង នាយករដ្ឋមន្ត្រីចិន លោក Li Kieqang បានអំពាវនាវឲ្យចិននិងអាមេរិកបន្ត ជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាអគ្គីសនីនុយក្លេអ៊ែរជំនាន់ថ្មី។ នាយករដ្ឋមន្ត្រីចិនបានសង្កត់ធ្ងន់ទៅលើការគោរពហើយសន្យាជួយឧបត្ថម្ភជំរុញទំនាក់ ទំនងដៃគូចិន-អាមេរិកលើវិស័យអគ្គិសនីនុយក្លែអ៊ែរ។ ចិនសង្ឃឹមថា៖ កិច្ចសហការ ឧត្តមភាពខាងជួរអ្នកទេពកោសល្យដ៏សម្បូររួមជាមួយបច្ចេកវិទ្យាជឿន
លឿនពី ឯបរទេសដើម្បីជំរុញខ្លាំងថែមទៀតកិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយទទួលបាន ជំហានលោតផ្លោះខាងបច្ចេកវិទ្យា។ សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មនុយក្លេអ៊ែរចិន (CNNC) និង TerraPower បានចុះហត្ថលេខាលើការបង្កើតក្រុមហ៊ុនចម្កាត់ Global Innovation Nuclear Energy Technology Co.Ltd. នាខែកញ្ញាឆ្នាំ ២០១៧។ នាយករដ្ឋមន្ត្រីចិនសង្ឃឹមថា៖ ប្រទេសទាំងពីរនឹងទទួលបានលទ្ធផលល្អប្រសើរក្នុងកិច្ច សហប្រតិបត្តិការទ្វេភាគីលើវិស័យបច្ចេកវិទ្យានុយក្លេអ៊ែរជំនាន់ថ្មីនាពេលខាងមុខ៕