នាយករដ្ឋមន្ត្រីជាប់ឆ្នោតរបស់កាណាដានឹងទទួលកាន់ដំណែងនាថ្ងៃទី ៤ វិច្ឆិកា


នាយករដ្ឋមន្ត្រីជាប់ឆ្នោតរបស់កាណាដានឹងទទួលកាន់ដំណែងនាថ្ងៃទី ៤ វិច្ឆិកា - ảnh 1
នាយករដ្ឋមន្ត្រីជាប់ឆ្នោតរបស់កាណាដានឹងទទួលកាន់ដំណែងនាថ្ងៃទី ៤ វិច្ឆិកា (Image: VNA)

(VOVworld) – ខុទ្ទកាល័យអគ្គទេសាភិបាលកាណាដាទើបនឹងប្រកាសជាផ្លូវការ
​ថា៖ នាយករដ្ឋមន្ត្រីជាប់ឆ្នោតនៃប្រទេសនេះ លោក Justin Trudeau និងជា ប្រធាន
គណៈបក្សសេរី (LIB) នឹងដំណើរការពិធីធ្វើសច្ចាប្រណិធានទទួលកាន់ ដំណែង
នាថ្ងៃទី ៤ វិច្ឆិកាដែលមានគណៈរដ្ឋមន្ត្រីថ្មីរួមមានសមាជិកចំនួន ២៥ រូប។
អគ្គទេសាភិបាល កាណាដា លោក David Johnston នឹងធ្វើជាអធិបតីពិធី
នេះ។ ដោយមានជ័យជំនះ ដ៏ត្រចះត្រចង់ក្នុងការបោះឆ្នោតសកលជំនាន់ទី
៤២ នាថ្ងៃទី ១៩ តុលា កន្លងទៅ លោក Justin Trudeau នឹងក្លាយទៅជានាយក
រដ្ឋមន្ត្រីលើកទី ២៣ របស់ប្រទេស អាមេរិកខាងជើងនេះនិងជានាយករដ្ឋមន្ត្រី
ក្មេងទី ២​ ក្នុងប្រវត្តិសាស្ត្រកាណាដា៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ