នាយករដ្ឋមន្ត្រីជាប់ឆ្នោតរបស់កាណាដាអះអាងរក្សារបណ្ដាកិច្ចសន្យាជាមួយអ្នកបោះឆ្នោត
|
នាយករដ្ឋមន្ត្រីជាប់ឆ្នោតរបស់កាណាដាអះអាងរក្សារបណ្ដាកិច្ចសន្យាជាមួយអ្នកបោះឆ្នោត (Image: VNA) |
(VOVworld) – បន្ទាប់ពីដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតសកលលើកទី
៤២ នាយករដ្ឋមន្ត្រីជាប់ឆ្នោតរបស់កាណាដា លោក Justin Trudeau បានប្រកាស
ថា៖ លោកនឹងរក្សាររាល់កិច្ចសន្យាដែលបានលើកឡើងក្នុង យុទ្ធនាការចលនា
សម្លេងគាំទ្រ ហើយនឹងប្រកាសគណៈរដ្ឋមន្ត្រីថ្មីក្នុងរយៈពេល ២ សប្តាហ៍ខាង
មុខ។ ថ្លែងមតិនៅសន្និសីទកាសែតនៅរដ្ឋធានី Ottawa នាថ្ងៃទី ២១ តុលា លោក
Truedeau បានសង្កត់ធ្ងន់ថា៖ លោកនឹងអនុវត្តយ៉ាងឆាប់រហ័ស ការបង្កើតរដ្ឋា
ភិបាលថ្មីនាថ្ងៃទី ៤ វិច្ឆិកាខាងមុខ។ លោក Truedeau ក៏បានឲ្យ ដឹងថែមទៀត
ថា៖ រដ្ឋសភានឹងចាប់ផ្តើមធ្វើសកម្មភាពនាពេលវេលាសមស្រប ព្រមទាំង
រៀបចំផែនការចូលរួមសន្និសីទអំពីបំរ៉ែបំរួលអាកាសធាតុរបស់ អ.ស.ប. នៅ
ទីក្រុងប៉ារីស (បារាំង) នាចុងខែវិច្ឆិការ។ លោកក៏បានសម្តែងគោលបំណង
នឹងចូលរួមសន្និសីទកំពូលនៃវេទិការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-
ប៉ាស៊ីហ្វិក (APEC) និងក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេច
ចេញជួរមុខ លើពិភពលោក (G20) ទៀងផង៕