នាយករដ្ឋមន្ត្រីជាបណ្តោះអាសន្នថៃបង្ហាញផែនការស្តីអំពីបង្កើតក្រុមប្រឹក្សាជាតិទទួលបន្ទុកកំណែទម្រង់

នាយករដ្ឋមន្ត្រីជាបណ្តោះអាសន្នថៃបង្ហាញផែនការស្តីអំពីបង្កើតក្រុមប្រឹក្សាជាតិទទួលបន្ទុកកំណែទម្រង់ - ảnh 1
នាយករដ្ឋមន្ត្រីជាបណ្តោះអាសន្នថៃ លោកស្រី Yingluck Shinawatra (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ២៥ ធ្នូ នាយករដ្ឋមន្ត្រីជាបណ្តោះអាសន្នថៃ លោកស្រី
Yingluck Shinawatra បានបង្ហាញផែនការស្តីអំពីបង្កើតក្រុមប្រឹក្សាជាតិទទួល
បន្ទុកកំណែទម្រង់ដើម្បីស្វែងរកដំណោះស្រាយសំរាប់វិបត្តិនយោបាយនៅ
ប្រទេសនេះ។ តាមការសំណើរខាងលើ ក្រុមប្រឹក្សាជាតិទទួលបន្ទុកកំណែ
ទម្រង់ជាស្ថាប័នឯករាជ្យចំណុះរដ្ឋាភិបាលដោយមានសមាជិកចំនួន ៤៩៩
រូប ដែលត្រូវបានជ្រើសរើសក្នុងចំណោមតំណាងរបស់ប្រជាជនចំនួន ២
ពាន់នាក់។ គណៈកម្មាធិការឯករាជ្យមួយនឹងទទួលខុសត្រូការជ្រើសរើស
នេះ។ ក្រុមប្រឹក្សាថ្មីនឹងមានភារកិច្ចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដោះស្រាយ
បញ្ហាអំពើពុករលួយ ធានាកំណែទម្រង់បោះឆ្នោតនិងនាំចេញផែនការកំណែ
ទម្រង់នយោបាយសេដ្ឋកិច្ចក៏ដូចជាសង្គមប្រទេសជាតិផងដែរ។ ក្រុមប្រឹក្សា
ថ្មីនេះក៏ធានាដែរថា៖ បណ្ដាផែនការពោលខាងលើត្រូវបានអនុវត្តភ្លាមបន្ទាប់
ពីការបោះឆ្នោតសកលដែលនឹងប្រព្រឹត្តទៅនាខែកុម្ភៈឆ្នាំ ២០១៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ