នាយករដ្ឋមន្ត្រីជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Thanh Hoa

នាយករដ្ឋមន្ត្រីជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Thanh Hoa - ảnh 1
នាយករដ្ឋមន្ត្រីជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Thanh Hoa

(VOV)_​នារសៀលថ្ងៃទី២៦ កញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀត​ណាម ​
លោក Nguyen Xuan Phuc បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Thanh Hoa ស្ដីអំ
ពីស្ថានភាពអនុវត្តភារកិច្ច សេដ្ឋកិច្ច-សង្គមកិច្ច។ ថ្លែងមតិនៅទីនេះ ​នាយករដ្ឋ​មន្ត្រី
​ លោក Nguyen Xuan Phuc បានស្នើអោយខេត្ត Thanh Hoa ត្រូវ​ធ្វើ​ល្អការងាររៀបចំ
បែងចែកមណ្ឌលអភិវឌ្ឍន៍ចំពោះវិស័យនិមួយៗ។ ស្ដីអំពី​បណ្ដាសន្ទស្សន៍សេដ្ឋកិច្ចសង្គម
កិច្ច នាយករដ្ឋមន្ត្រី បានបញ្ជាណែនាំអោយខេត្ត Thanh Hoa ត្រូវប្រមូលផ្តុំ​អនុវត្តដំ
ណោះស្រាយព្រមៗគ្នា អនុវត្តល្អរាល់ផែនការ​ដែលបានដាក់ចេញក្នុងឆ្នាំនេះ និងបណ្ដា
ឆ្នាំជាបន្ត៖

“ ជំរុញសកម្មភាពនានាដើម្បីសម្រេចសេចក្តីសម្រេចចិត្តរបស់នាយករដ្ឋ​មន្ត្រីរដ្ឋាភិ
បាលស្ដីអំពីកំណែទម្រង់បរិយាកាសវិនិយោគអាជីវកម្ម លើកកំពស់​សមត្ថភាពប្រកួត
ប្រជែងជួយឧបត្ថម្ភអង្គភាពអាជីវកម្មអភិវឌ្ឍន៍ ជំរុញការរំដោះ​ទុនវិនិយោគដើម្បី
អនុវត្តគំរោងការណ៍នានា។ ស្មារតី នឹងបង្កលក្ខណះអោយការ​វិនិយោគអភិវឌ្ឍន៍គ្រប់
សមាសភាពសេដ្ឋកិច្ច ជាពិសេសគឺអង្គភាពអាជីវកម្មទ្រង់ទ្រាយតូចនិងមធ្យម របស់ 
Thanh Hoa អភិវឌ្ឍន៍៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ