នាយករដ្ឋមន្ត្រីជប៉ុន បានលើកឡើងជាលើកដំបូងនូវលទ្ធភាពព្យាពេលរៀបចំ Olympics Tokyo 2020
(VOVWORLD) - នាយករដ្ឋមន្រ្តីជប៉ុន លោក Abe Shinzo បានឲ្យដឹងថា ការពន្យារពេលរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ (Olympics Tokyo 2020) ទំនងជាមិនអាចជៀសផុតបានឡើយ ប្រសិនបើស្ថានភាពផ្ទុះជំងឺរលាកផ្លូវដង្ហើមរាតត្បាត COVID-19 ធ្វើឲ្យការរៀបចំព្រឹត្តិការណ៍មិនមានសុវត្ថិភាពឡើយ។
និមិត្តសញ្ញាអូឡាំពិកនៅទីក្រុងតូក្យូប្រទេសជប៉ុន (រូបថតៈ AFP / TTXVN) |
នាថ្ងៃទី ២៣ ខែមីនា នៅពេលដែលថ្លែងមតិ ទៅកាន់រដ្ឋសភាជប៉ុន លោក Abe Shinzo បានប្រកាសថា ជប៉ុនប្តេជ្ញា រៀបចំព្រឹត្តិការណ៍កីឡា អូឡាំពិក “យ៉ាងពេញលេញ” ប៉ុន្តែលោកក៏បានបន្ថែមថា បញ្ហានេះក្លាយទៅជាការលំបាក ហើយក៏មិនអាចជៀសផុត ពីការសម្រេចចិត្តពន្យារពេលនោះឡើយ។
នេះជាលើកដំបូង ដែលលោក Abe Shinzo បានលើកឡើងអំពីលទ្ធភាពដែលព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុង តូក្យូឆ្នាំ ២០២០ ដោយមិនអាចប្រារព្វធ្វើឡើងដូចការគ្រោងទុក ពោលគឺនៅថ្ងៃទី ២៤ ខែកក្តដាខាងមុខនេះ ក្នុងបរិបទដែលជំងឺរាតត្បាត Covid19 បន្តឆ្លងរាលដាលយ៉ាងខ្លាំងនៅទូទាំងពិភពលោក៕