នាយករដ្ឋមន្ត្រីជប៉ុនកំណត់ពេលវេលារំសាយសភាជាន់ទាប
|
នាយករដ្ឋមន្ត្រីជប៉ុនកំណត់ពេលវេលារំសាយសភាជាន់ទាប (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៨ វិច្ឆិកា នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បាន ប្រកាសជាផ្លូវការនឹងរំសាយសភាជាន់ទាបនាថ្ងៃទី ២១ វិច្ឆិការ ខាងមុខដើម្បីរៀបចំ
ការ បោះឆ្នោតមុនកាលកំណត់ ព្រមទាំង អះអាងនូវការផ្អាកការដំឡើងពន្ធប្រើប្រាស់
ឡើង ១០% ដោយសារ ស្ថានភាពសេដ្ឋកិច្ចនៅជួបប្រទះការសំបាកជាច្រើន។ តាម
ផែនការ យុទ្ធនាការចលនាសម្លេងគាំទ្រនឹងចាប់ផ្តើម នាថ្ងៃទី ២ ធ្នូ និងការបោះឆ្នោត
ជាផ្លូវការ នឹងត្រូវបានរៀបចំឡើង នាថ្ងៃទី ១៤ ធ្នូ ខាងមុខ។ នាយករដ្ឋមន្ត្រី Abe ក៏
បានអះអាង ដែរថា៖ លោកនឹងលាលែងពីដំណែង ក្នុងករណីគណៈបក្សប្រជាធិប
តេយ្យសេរីភាព (LDP) កាន់អំណាចមិនរក្សាអាសនៈភាគច្រើននៅសភាជាន់ទាប។
ក្នុងសេចក្តីប្រកាស លោក Abe បានអះអាងនឹងរៀបចំកញ្ចប់បំពេញបន្ថែមសំរាប់
ថវិការរដ្ឋនាឆ្នាំសារពើពន្ធ ២០១៤ ដើម្បីជំរុញការប្រើប្រាស់និងស្តារខឿនហិរញ្ញវត្ថុ
របស់ជប៉ុនឡើងវិញ៕