នាយករដ្ឋមន្ត្រីជប៉ុនប្រកាសរំសាយសភាជាន់ទាប


នាយករដ្ឋមន្ត្រីជប៉ុនប្រកាសរំសាយសភាជាន់ទាប - ảnh 1
នាយករដ្ឋមន្ត្រីជប៉ុនប្រកាសរំសាយសភាជាន់ទាប (Image: VNA)

(VOVworld) – នារសៀលថ្ងៃទី ២១ វិច្ឆិកា នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានប្រកាសរំសាយសភាជាន់ទាបដើម្បីរៀបចំការបោះឆ្នោតសភានាថ្ងៃទី ១៤ ធ្នូ
ខាង មុខ។ យុទ្ធនាការចលនាសម្លេងគាំទ្រនឹងចាប់ផ្តើមក្នុងទូទាំងប្រទេសពីថ្ងៃទី
២ ធ្នូ។ គោលដៅរបស់លោក Abe ក្នុងការបោះឆ្នោតលើកនេះគឺសំដៅវាយតំលៃ
ប្រតិកម្មរបស់ មហាជនចំពោះសេចក្តីសម្រេចបង្កើនពន្ធប្រើប្រាស់ក្នុងកាលៈទេសៈ
សេដ្ឋកិច្ចជប៉ុន មានសញ្ញាថយចុះ ហើយដណ្តើមបានការគាំទ្រចំពោះគោល
នយោបាយ “Abenomics” ឡើងវិញក្នុងបំណងបញ្ចប់ឧណភាព។ សេចក្តី
ប្រកាសពោលខាងលើត្រូវបាននាំចេញក្រោយពីរដ្ឋាភិបាលបានប្រកាសតួលេខ
ស្ថិតិអំពីការថយចុះរបស់ខឿន សេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ