នាយករដ្ឋមន្ត្រីជប៉ុនពិភាក្សាអំពីស្ថានការណ៍អ៊ុយក្រែន និង​សមុទ្រ​ខាងកើតនៅឥណ្ឌូនេស៊ី

(VOVWORLD) - ឥណ្ឌូណេស៊ីជាទីបង្អង់ដំណើរដើមដំបូងរបស់នាយករដ្ឋមន្ត្រីជប៉ុនក្នុងដំណើរទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍របស់លោក។ នៅទីនេះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហាអន្តរជាតិនានា ដូចជាស្ថានការណ៍នៅអ៊ុយក្រែន និងសមុទ្រខាងកើត។
នាយករដ្ឋមន្ត្រីជប៉ុនពិភាក្សាអំពីស្ថានការណ៍អ៊ុយក្រែន និង​សមុទ្រ​ខាងកើតនៅឥណ្ឌូនេស៊ី - ảnh 1ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo (ស្តាំ) និងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida (ប្រភព៖ លេខាធិការដ្ឋានប្រធានាធិបតី)

នៅក្នុងជំនួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នាថ្ងៃទី ២៩ មេសា ភាគីទាំងពីរសម្រេចបានកិច្ចព្រមព្រៀងមួយចំនួនលើវិស័យពាណិជ្ជកម្ម វិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងការបង្កើនការចរចាអំពីកិច្ចព្រមព្រៀងភាពជាដៃគូពាណិជ្ជកម្មឥណ្ឌូនេស៊ី-ជប៉ុន (IJEPA) កាត់បន្ថយរបាំងពាណិជ្ជកម្ម ពង្រីកការជ្រៀតចូលសម្រាប់ផលិតផលកសិកម្ម ជលផលរបស់ឥណ្ឌូនេស៊ីទៅកាន់ជប៉ុន។

ភាគីទាំងពីរក៏បានឯកភាពគ្នាសម្រេចរួចរាល់អនុស្សរណៈនៃការយោគយល់គ្នាស្តីពី
កិច្ចសហប្រតិបត្តិការបរិស្ថាន និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលពលករចំណាកស្រុកឥណ្ឌូនេស៊ី។ ជប៉ុនគឺជាគោលដៅនាំចេញធំទីបីរបស់ឥណ្ឌូនេស៊ី និងជាវិនិយោគិនធំទីប្រាំរបស់ប្រទេសនេះ។

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo និងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ក៏បានពិភាក្សាគ្នាអំពីបញ្ហាអន្តរជាតិដែលប៉ះពាល់ដល់ស្ថានការណ៍ជាតិក្នុងនោះមានជម្លោះរុស្ស៊ី-អ៊ុយក្រែន និងស្ថានការណ៍នៅសមុទ្រខាងកើតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ