នាយករដ្ឋមន្ត្រីជប៉ុនមានគោលបំណងជួបសន្ទនាជាមួយប្រធានរដ្ឋចិន

នាយករដ្ឋមន្ត្រីជប៉ុនមានគោលបំណងជួបសន្ទនាជាមួយប្រធានរដ្ឋចិន - ảnh 1
នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe

          (VOV)_នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានជូនដំណឹងនា​ថ្ងៃ​ទី១៤  កក្កដា៖ លោកមានគោលបំណងជួបសន្ទនាជាមួយប្រធានរដ្ឋចិន​ លោក Xí
Jìnpíng នៅខាងក្រៅសន្និសីទជាន់ខ្ពស់ វេទិកាសហប្រតិបត្តិការ​សេដ្ឋ​កិច្ចអាស៊ី
 ប៉ាស៊ីហ្វីក  (APEC) នាខេវិច្ចកាខាងមុខនេះ នៅទីក្រុងប៉េកាំង​របស់​ចិន ​ដើម្បី
កែលំអរ ទំនាក់ទំនងទ្វេរវាងប្រទេសទាំងពីរឡើងវិញ។ ថ្លែងមតិនៅ​កិច្ចប្រជុំគណៈ កម្មាធិការថវិការដ្ឋសភាជប៉ុន លោក Shinzo Abe បាន​ស​ម្ដែង​៖មានគោលបំ ណងនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឈានឡើង​ទំនាក់​ទំនងយុទ្ធសាស្ត្រ  ដែលភាគីទាំងពីរមានផលប្រយោជន៍ដូចគ្នា។ ចាប់ពីពេលទទួលដំណែង ជានាយករដ្ឋមន្ត្រី នាខែធ្នូ ឆ្នាំ ២០១២មក លោក Shinzo Abe​មិនទាន់មានជំនួប
សន្ទនា ទ្វេភាគីណាមួយ ជាមួយ ​ លោក Xí Jìnpíng ​ក្នុង​សភាពការណ៍ទំនាក់ ទំនងរវាងប្រទេសទាំងពីរដ៏តានតឹងដោយសារទាក់ទិនដល់ជំលោះដែនដី​និងបញ្ហាប្រវត្តិសាស្ត្រនានា។ រដ្ឋាភិបាលជប៉ុន​បានចាត់​ទុក​ APEC នៅទីក្រុង
ប៉េកាំង ខាងមុខនេះ ជាឱកាសធំមួយដើម្បីអនុវត្តជំនួប​ប្រាស្រ័យកំពូលទ្វេភាគី។

          ទាក់ទិនដល់បណ្ដាដំណូមពរអំពីដែនដីរបស់ចិននៅលើសមុទ្រហ្វេទុង និង
សមុទ្រខាងកើត លោក Shinzo Abe បានឡើងសម្លេងប្រឆាំង​ជំទាស់​ជាច្រើនលើក
អំពី ឧបាយកលផ្លាស់ប្តូរស្ថានភាពនាបច្ចុប្បន្នដោយអំពើហឹង្សា។ ​លោកបានសង្កត់ ធ្ងន់ថា៖ ប្រទេសជិតខាងណាក៏មានបញ្ហាដែរ ប៉ុន្តែភាគីទាំងពីរត្រូវរក្សារទំនាក់
ទំនងដោយការគ្រប់គ្រងបញ្ហាទាំងនេះអោយបានល្អ។ ​ពីព្រោះនេះគឺជាទំនាក់ ទំនងយុទ្ធសាស្ត្រ មានផលប្រយោជន៍ដូចគ្នា។ ​នាយករដ្ឋមន្ត្រីជប៉ុនបានអះអាង ថាជានិច្ចកាលបើកទូលាយការជួបសន្ទនា និងអំពាវនាវអោយភាគីចិនក៏មាន
គោលជំហរដូច្នេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ