នាយករដ្ឋមន្ត្រីជប៉ុនរៀបចំសន្និសីទកាសែតក្នុងឱកាសមកបំពេញទស្សនកិច្ចនៅវៀតណាម
|
នាយករដ្ឋមន្ត្រីជប៉ុនរៀបចំសន្និសីទកាសែតក្នុងឱកាសមកបំពេញទស្សនកិច្ចនៅវៀតណាម |
(VOV)_ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី១៦ដល់
ថ្ងៃទី១៧ មករាឆ្នាំ ២០១៧ នាយប់ថ្ងៃទី១៦មករា នៅទីក្រុងហាណូយនាយករដ្ឋមន្ត្រី
ជប៉ុន លោក Shinzo Abe បានអញ្ជើញជាអធិបតីសន្និសីទកាសែតជាតិនិងអន្តរ
ជាតិ។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីលោក Shinzo Abe បានសង្កត់ធ្ងន់ថា៖
“ទន្លេ Hong ( ទន្លេក្រហម)ដ៏អស្ចារ្យបានហូរបានឆ្លងកាត់ទីក្រុងហាណូយ។ចរន្ត
ទន្លេបានឆ្ពោះទៅសមុទ្រខាងកើត ឆ្ពោះទៅសមុទ្រហ្វាទុង និងតភ្ជាប់ជាមួយឈុង
សមុទ្រ Tokyo ។ គ្មានអ្វីអាចរាំងស្កាត់ដំណើរសេរីភាពនេះតាមរយៈចរន្តលំហូរនៃ
ទន្លេនេះបានឡើយ។ ជប៉ុននិងវៀតណាម ជាប្រទេសជិតខាង ដែលបានតភ្ជាប់
ជាមួយគ្នាតាមរយៈតំបន់សមុទ្រសេរីភាព”។ នាយករដ្ឋមន្ត្រីជប៉ុន បានអះអាង ថា៖ ហ្វីលីពីន ឥណ្ឌូនេស៊ី និងអូស្ត្រាលី សុទ្ធតែជាប្រទេសជិតខាងសំខាន់ រួមគ្នាចែក
រំលែកអត្ថប្រយោជន៍ជាមួយគ្នា និងរួមគ្នាចែករំលែកតំលៃមូលដ្ឋានជាមួយជប៉ុន។
គោលការណ៍សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ ដើរតួនាទីដ៏សែនសំខាន់។
ដើម្បីអនុវត្តបានគោលការណ៍នោះ ការគោរពច្បាប់ត្រូវបានអនុវត្តអោយបានពេញលេញ។
នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានអោយដឹងថា៖ តាមរយៈជំនួប
ធ្វើការជាមួយរដ្ឋាភិបាល និងគោលបំណងរបស់ភាគីវៀតណាម ជប៉ុនបានសម្រេច
ចិត្តផ្គត់ផ្គង់អោយវៀតណាម នាវាយាមល្បាតថ្មី និងបន្តជួយឧបត្ថម្ភលើកកំពស់
សមត្ថភាពរបស់កងកម្លាំងប៉ូលីសសមុទ្រវៀតណាម។នាយករដ្ឋមន្ត្រី លោក Shinzo
Abe ក៏បានអះអាងថា៖វៀតណាម ជប៉ុន ក៏ដូចជាប្រទេសផ្សេងៗ ត្រូវគោរពច្បាប់
ធានាសេរីភាពនាវាចរណ៍ ដោះស្រាយជំលោះដោយសន្តិវិធី៕