នាយករដ្ឋមន្ត្រីជប៉ុន៖វៀតណាមដើតួនាទីសំខាន់ក្នុងគោលនយោបាយកិច្ចការបរទេសរបស់ជប៉ុន

នាយករដ្ឋមន្ត្រីជប៉ុន៖វៀតណាមដើតួនាទីសំខាន់ក្នុងគោលនយោបាយកិច្ចការបរទេសរបស់ជប៉ុន  - ảnh 1
នាយករដ្ឋមន្ត្រីជប៉ុន៖វៀតណាមដើតួនាទីសំខាន់ក្នុងគោលនយោបាយកិច្ចការបរទេសរបស់ជប៉ុន (Image: VNA)


(VOVworld) – បន្តដំណើរទស្សនកិច្ចការងារនៅជប៉ុន នាថ្ងៃទី ១០ តុលា ឧបនាយក
រដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc  បានជួបសម្តែងការគួរសម នាយករដ្ឋមន្ត្រី
ជប៉ុន លោក Shinzo Abe និងជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេស ប្រទេសសាម៉ី
លោក Fumio Kishida ។ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន ឧបនាយករដ្ឋមន្ត្រី
Nguyen Xuan Phuc  បានស្នើរឲ្យជប៉ុនបន្តលៃទុកឲ្យវៀតណាម ប្រភពទុន ODA នៅកំរិតខ្ពស់ក្នុងឆ្នាំសារពើពន្ធ ២០១៤ ព្រមទាំង ជំរុញយ៉ាងខ្លាំងក្លាកិច្ចសហប្រតិ
បត្តិការលើវិស័យកសិកម្ម។ ឧបនាយករដ្ឋមន្ត្រីវៀតណាមបានចាត់ទុកថា​​៖ ប្រទេស
ទាំង ២ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យយុត្តិធម៌ ហើយស្នើរឲ្យភាគី ជប៉ុន
ជួយឧបត្ថម្ភបណ្ដុះបណ្ដាលជួរមេធាវីដែលពោពេញទៅដោយសមត្តភាពតំណាង ឲ្យរដ្ឋាភិបាលវៀតណាមក្នុងការដោះស្រាយបណ្ដាជំលោះអន្តរជាតិ។ ភាគីវៀតណាម ក៏បានស្នើរឲ្យជប៉ុនយកចិត្តទុកដាក់ដល់គំរោងការណ៍កសាងមជ្ឈមណ្ឌលអាវកាស
និងបាញ់ចង្ភោះផ្កាយរណបឈ្លាំមើលផែនដីសំដៅបំរើការងារព្រមានគ្រោះធម្មជាតិ
និងបំរ៉ែបំរួលអាកាសធាតុ។ នាយករដ្ឋមន្ត្រី Shinzo Abe បានអះអាងជាថ្មីម្តងទៀតនូវ
សារៈសំខាន់របស់វៀតណាមក្នុងគោលនយោបាយកិច្ចការបរទេសរបស់ជប៉ុន ហើយ
ខំប្រឹងប្រែងជំរុញបណ្ដាកម្មវិធីសហប្រតិបត្តិការរវាងប្រទេសទាំង ២ ឲ្យបានខ្លាំងក្លា
ថែមទៀត។ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida ឧបនាយ
រដ្ឋមន្ត្រី Nguyen Xuan Phuc  បានស្នើរឲ្យភាគីទាំង២បង្កើនថែមទៀតការផ្លាស់ប្តូរគណៈ
ប្រតិភូក៏ដូចជាអនវុត្តយន្តការសន្ទនារទ្វេភាគីប្រកបដោយប្រសិទ្ធិភាព។ លោក Nguyen
Xuan Phuc  ក៏បានស្នើរឲ្យរដ្ឋាភិបាលពិនិត្យមើលការលើកលែងទិដ្ឋការក្នុងរយៈពេលខ្លី
សំរាប់ប្រជាពលរដ្ឋវៀតណាម។ ទន្ទឹមនឹងនោះ ប្រទេសទាំង ២ ត្រូវបង្កើនកិច្ចសហ
ប្រតិបត្តិការលើវេទិការអន្តរជាតិក៏ដូចជាក្នុងការកសាងបណ្ដាយន្តការចងសម្ព័ន្ធ
សេដ្ឋកិច្ចដូចជា៖ កិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) កិច្ចព្រមព្រៀងដៃគូ
សេដ្ឋកិច្ចលើគ្រប់វិស័យក្នុងតំបន់ (RCEP) ជាដើម។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan
Phuc  បានជឿជាក់ថា៖ ជប៉ុនបន្តគាំទ្រគោលជំហររបស់វៀតណាមក្នុងបញ្ហាលើសមុទ្រ
ខាងកើតគឺត្រូវធានាស្ថិរភាពសុវត្ថិភាពសេរីភាពនាវាចរណ៍និងពាណ្ជកម្មលើសមុទ្រ។
នាថ្ងៃដ៏ដែល ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc  បានធ្វើជាកស្សិន សាក្សីពិធីចុះ
ហត្ថលេខាលើពិធីសាររវាងក្រសួងយុត្តិធម៌វៀតណាមនិងស្ថប័នសហប្រតិបត្តិការ
អន្តរជាតិជប៉ុន (JICA) ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ