នាយករដ្ឋមន្ត្រីជប៉ុនអាចទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីនាខែមេសាខាងមុខ
|
នាយករដ្ឋមន្ត្រីជប៉ុនអាចទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីនាខែមេសាខាងមុខ (VNA) |
(VOVworld) – កាសែត “The Japan Times” នាថ្ងៃទី២៥ កុម្ភៈ បានឲ្យដឹងថា៖
នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe កំពុងពិនិត្យមើលការធ្វើដំណើរទស្សន
កិច្ច នៅរុស្ស៊ីនាខែមេសាខាងមុខដើម្បីជួបចរចារជាមួយប្រធានាធិបតីរុស្ស៊ី
លោក Vladimir Putin។ នាយករដ្ឋនន្ត្រី Shinzo Abe មានគោលបំណងថា៖ ក្នុង
ក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរនឹងជំរុញការសន្ទនារវាង
ជប៉ុននិងរុស្ស៊ីក្នុងសកម្មភាពសេដ្ឋកិច្ចរួមលើប្រជុំកោះ Kuril ភាគខាងត្បូង
ដែល រុស្ស៊ីកំពុងគ្រប់គ្រង ក្នុងពេលនោះ ជប៉ុនក៏បានប្រកាសអធិបតតេយ្យ
ភាពទៅលើ ប្រជុំកោះជំលោះនេះហើយថាតំបន់ដែនដីប៉ែកខាងជើង។ ក្រៅ
ពីនោះ មជ្ឈដ្ឋាន មន្ត្រីរដ្ឋមន្ត្រីការពារជាតិនិងការទូតនៃប្រទេសទាំងពីរនឹង
ចាប់ផ្តើមឡើងវិញការចរចារនាថ្ងៃទី ២០ មិនា ខាងមុខ ក្នុងការខំប្រឹង
ប្រែងបង្កើនកិច្ចសហប្រតិបត្តិការ សន្តិសុខ ផងដែរ៕