នាយករដ្ឋមន្ត្រីជប៉ុនអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី

(VOVWORLD) - នាថ្ងៃទី ២៤  ខែឧសភា នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានអញ្ជើញ ចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ៤ ថ្ងៃទៅកាន់ប្រទេសរុស្ស៊ី។
 នាយករដ្ឋមន្ត្រីជប៉ុនអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី - ảnh 1  នាយករដ្ឋមន្ត្រីជប៉ុនអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី

ក្នុងអំឡុងពេលនៅរុស្ស៊ី លោក Shinzo Abe នឹងធ្វើដំណើរទៅទីក្រុង St. Petersburg ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg លើកទី ២២ ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពី ថ្ងៃទី ២៤ ដល់ ថ្ងៃទី ២៥ ខែឧសភា។ ក្នុងថ្ងៃទី ២៦ ខែឧសភាលោក Shinzo Abe និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹង ជួបពិភាក្សាគ្នានៅទីក្រុងម៉ូស្គូ។នេះគឺជាកិច្ចពិភាក្សាលើកដំបូងរវាងលោក Shinzo Abe និងលោក Vladimir Putin ក្រោយពី លោក Vladimir Putin ជាប់ឆ្នោតឡើងវិញធ្វើ ជាប្រធានាធិបតីរុស្ស៊ីសម្រាប់អាណត្តិទី ៤ នៅខែមីនា កន្លងទៅ ។

ក្នុងកិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីររូបនេះ នឹងផ្លាស់ប្តូរអំពីវិធីសាស្ត្រយ៉ាង ជាក់ស្តែងលើវិស័យសេដ្ឋកិច្ចរួម នៅតំបន់ដែលមានការជម្លោះជាមួយគ្នា ដើម្បី ឆ្ពោះទៅដោះស្រាយបញ្ហានានាដែលទាក់ទងនឹងតំបន់ដោយរុស្ស៊ីគ្រប់គ្រង ប៉ុន្តែ ជប៉ុនក៏ប្រកាសមានអធិបតេយ្យភាពនៅទីនោះដែរ។ នេះគឺជាបញ្ហាមួយដែល បានរារាំងប្រទេសទាំងពីរ មិនចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពក្រោយពី សម័យសង្គ្រាមរហូតដល់បច្ចុប្បន្ននេះដែរ។

ខ្លឹមសារដ៏សំខាន់មួយទៀតដែល លោក Shinzo Abe នឹងលើកឡើងក្នុង កិច្ចពិភាក្សានេះដែរគឺ បញ្ហាកូរ៉េខាងជើង។ យោងតាមនោះ ជប៉ុនចង់សហការ យ៉ាងជិតស្និទ្ធជាមួយរុស្ស៊ីដើម្បីអនុវត្តការរំសាយអាវុធនុយក្លេអ៊ែរនៅកូរ៉េខាងជើង។ទន្ទឹមនេះ ភាគីទាំងពីរក៏នឹងផ្លាស់ប្តូរគំនិត និង ពិភាក្សាអំពីវិធីសហការគ្នា ជំវិញកិច្ចប្រជុំកំពូលអាម៉េរិក - កូរ៉េខាងជើងនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ