នាយករដ្ឋមន្ត្រីជប៉ុនអញ្ជើញទៅបំពេញទស្សនកិច្ចនៅអ៊ីរ៉ង់ក្នុងគោលបំណងធ្វើជាអ្នកសម្រុះសម្រួលរវាងទីក្រុងវ៉ាស៊ីនតោននិងតេហេរ៉ង់

(VOVWORLD) -        នាថ្ងៃទី ១២ ខែមិថុនា នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូអាបេ បាន      សម្តែងនូវបំណងចង់ធ្វើជាអ្នកសម្រុះសម្រួលរវាងអាមេរិកនិងអ៊ីរ៉ង់ តាមរយៈនោះជួយ ធានាឲ្យមានសុខសន្តិភាពនិងស្ថេរភាពនៅតំបន់មជ្ឈឹមបូព៌ា។
នាយករដ្ឋមន្ត្រីជប៉ុនអញ្ជើញទៅបំពេញទស្សនកិច្ចនៅអ៊ីរ៉ង់ក្នុងគោលបំណងធ្វើជាអ្នកសម្រុះសម្រួលរវាងទីក្រុងវ៉ាស៊ីនតោននិងតេហេរ៉ង់ - ảnh 1 នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូអាបេ និងប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani 

ថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននៅអាកាសយានដ្ឋាន Haneda នៅទីក្រុងតូក្យូមុនពេលលោកចេញដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ីរ៉ង់ នាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្សូអាបេ មានបំណងចង់បន្ធូរស្រាលភាពតានតឹងនៅតំបន់មជ្ឈិម   បូព៌ា ហើយនឹងមានការពិភាក្សាដោយស្មោះត្រង់អំពីគោលជំហរជាមួយរដ្ឋអំណាចអ៊ីរ៉ង់ដែលពាក់ព័ន្ធនឹងភាពតានតឹងជាមួយអាមេរិក។ យោងតាមផែនការ លោក ស៊ីនហ្សូអាបេ នឹងជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani នៅថ្ងៃទី ១២ ខែមិថុនា ព្រមទាំងជួបជាមួយមេដឹកនាំកំពូល       អ៊ីរ៉ង់លោក Ali Khamenei នៅថ្ងៃទី ១៣ ខែមិថុនាខាងមុខនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ