នាយករដ្ឋមន្ត្រីជប៉ុនអំពាវនាវកែលំអរទំនាក់ទំនងជាមួយចិន

នាយករដ្ឋមន្ត្រីជប៉ុនអំពាវនាវកែលំអរទំនាក់ទំនងជាមួយចិន - ảnh 1
នាយករដ្ឋមន្ត្រីជប៉ុនអំពាវនាវកែលំអរទំនាក់ទំនងជាមួយចិន

          (VOV)_នាថ្ងៃទី២៥ កញ្ញា នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បាន​អោយ ដឹងថា៖ លោកមានបំណងកែលំអរទំនាក់ទំនងជាមួយប្រទេសជិតខាង​នានា ដែល ក្នុងនោះមានចិនផង។ ថ្លែងមតិនៅក្នុងសន្និសីទកាសែត នៅទីក្រុង ញ៉ូយ៉ក អាមេរិក  នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានអោយ​ដឹងថា៖ លោកមានគោលបំណង
រៀបចំ ជំនួបសន្ទនាជាមួយប្រធានរដ្ឋចិន លោក​ Xí Jìnpíng  នៅខាងក្រៅវេទិកា  សហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វីក (APEC) នាខែវិច្ចកាខាងមុខនេះនៅ
ប៉េកាំង (ចិន)។ តាមលោក   ​Shinzo Abe ថា៖ ប្រទេសទាំងពីរនៅមានបញ្ហាជា ច្រើនត្រូវដោះស្រាយ ​ដូច្នេះ ជំនួបសន្ទនា១គឺចាំបាច់ណាស់ និងគ្មានលក្ខខ័ណ្ឌ
ណាមួយឡើយ។ ចាប់ពីខែកក្កដាមក នាយករដ្ឋមន្ត្រីជប៉ុន បានអំពាវនាវអោយដំ
ណើការ ជួបចរចារជាមួយលោកប្រធានរដ្ឋចិនជាច្រើនលើកហើយ ប៉ុន្តែភាគីចិន
បាន បដិសេធជាបន្តបន្ទាប់​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ