នាយករដ្ឋមន្ត្រីជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម
|
នាយករដ្ឋមន្ត្រីជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម |
(VOV)_នៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត លោក Pereric Hogberg នា
រសៀលថ្ងៃទី៣វិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាង
ថា៖ វៀតណាមចងចាំ និងដឹងគុណជានិច្ចចំពោះការជួយឧត្ថម្ភពីរដ្ឋាភិបាលនិងប្រ
ជាជន ស៊ុយអែតដែលបានលៃទុកសំរាប់វៀតណាម ក្នុងរយៈពេលកន្លងទៅ។សំណង់
ជាច្រើនដែលស៊ុយអែតជួយឧបត្ថម្ភកសាងបានក្លាយទៅជានិមិត្តរូបសំរាប់ទំនាក់ទំ
នងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីមានគោល
បំណងថា៖ ក្នុងអាណត្តិរបស់ខ្លួន ឯកអគ្គរដ្ឋទូត លោក Pereric Hogberg នឹងរួមចំ
ណែកយ៉ាងសកម្ម ក្នុងការជំរុញទំនាក់ទំនងរវាងវៀតណាម និងស៊ុយអែត។គ្រប់ក្រ
សួង និងស្ថាប័នវៀតណាមនឹងសកម្មសហប្រតិបត្តិការជាមួយឯកអគ្គរដ្ឋទូត ដើម្បី
ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំរិតថ្មី៕