នាយករដ្ឋមន្ត្រីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំគម្រោងសំខាន់ៗក្នុងវិស័យគំនាគមន៍ និងដឹកជញ្ជូន
(VOVWORLD) - នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានមានប្រសាសន៍ថា ប្រទេសទាំងមូលបានកៀរគរប្រភពទុនអតិបរមា ដើម្បីផ្តោតសំខាន់លើការអនុវត្តជំហានលោតផ្លោះយុទ្ធសាស្ត្រចំនួន ៣ គឺ ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍។
ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការដឹកនាំ។ រូបថត៖ VOV |
កិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការដឹកនាំ គម្រោងសំខាន់ៗក្នុងវិស័យគមនាគមន៍ និងដឹកជញ្ជូន (គណៈកម្មាធិការដឹកនាំ) បានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ២៥ វិច្ឆិកាដែលធ្វើឡើងក្នុងទម្រង់ផ្ទាល់ និងតាមប្រព័ន្ធអនឡាញ នៅទីស្នាក់ការរដ្ឋាភិបាល ជាមួយខេត្តក្រុងចំនួន ៣៥ ចំណុះមជ្ឈឹម ដែលកំពុងមានសំណង់ និងគម្រោងថ្នាក់ជាតិសំខាន់ៗ ក្នុងវិស័យគមនាគមន៍ និងដឹកជញ្ជូន។
អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានមានប្រសាសន៍ថា ប្រទេសទាំងមូលបានកៀរគរប្រភពទុនអតិបរមា ដើម្បីផ្តោតសំខាន់លើការអនុវត្តជំហានលោតផ្លោះយុទ្ធសាស្ត្រចំនួន ៣ គឺ ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍។ បច្ចុប្បន្ននេះ ប្រទេសទាំងមូលមានគម្រោងធំៗចំនួន ៣៤ ព្រមទាំងគម្រោង និងផ្នែកគម្រោងសំខាន់ៗ ចំនួន ៨៦ ថ្នាក់ជាតិ និងរបស់ផ្នែកគមនាគមន៍សំខាន់ៗ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យគណៈកម្មាធិការដឹកនាំក្ដាប់ជាប់ស្ថានភាព លើកសំណោះស្រាយជំរុញគម្រោង និងអនុវត្តន៍គម្រោងថ្មីៗ។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការលុបបំបាត់ការលំបាក និងឧបសគ្គនានាក្នុងការងាររៀបចំដីធ្លី ក៏ដូចជាយកចិត្តទុកដាក់លើការងាររៀបចំវិនិយោគ ណែនាំមូលដ្ឋានក្នុងការផ្លាស់ប្តូរគោលបំណងប្រើប្រាស់ដីព្រៃ និងរៀបចំរបាយការណ៍ សម្រាប់គម្រោងថ្មីៗផងដែរ៕