នាយករដ្ឋមន្ត្រីថៃ Yingluck Shinawatra នឹងឈរឈ្មោះជា បេក្ខជនក្នុងការបោះឆ្នោតសកលខាងមុខ

នាយករដ្ឋមន្ត្រីថៃ Yingluck Shinawatra នឹងឈរឈ្មោះជា បេក្ខជនក្នុងការបោះឆ្នោតសកលខាងមុខ - ảnh 1
នាយករដ្ឋមន្ត្រីកាន់ អំណាច លោកស្រី  Yingluck Shinawatra នឹងឈរឈ្មោះជាបេក្ខជនក្នុងការបោះ ឆ្នោតសកលខាងមុខ (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ៩ ធ្នូ ថ្នាក់ដឹកនាំនៃគណៈបក្ស Puea Thai រដ្ឋមន្ត្រីក្រសួងមហា
ផ្ទៃថៃ លោក Jarupong Ruangsuwan បានប្រកាសថា៖ នាយករដ្ឋមន្ត្រីកាន់ អំណាច
លោកស្រី Yingluck Shinawatra នឹងឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតសកល
ខាងមុខ បន្ទាប់ពី រដ្ឋសភានៃប្រទេសនេះត្រូវបានរំសាយ នាព្រឹកថ្ងៃដ៏ ដែល។ តាម
លោក Jarupong ថា៖ គណៈបក្ស Puea Thai ត្រៀមខ្លួនជាស្រេចចូលរួមការបោះឆ្នោត
ខាងមុខ។ បណ្ដាដៃគូចាស់ក្នុងសម្ព័ន្ធភាពកាន់អំណាចនឹង បន្តសហការជាមួយ
គណៈបក្ស Puea Thai ព្រមទាំងគណៈបក្សនេះនឹងរៀបចំសន្និសីទមួយសំដៅពិភាក្សា
អំពីយុទ្ធនាការចលនាសម្លេងគាំទ្រ។ លោក  Jarupong ក៏បានអំពាវនាវឲ្យគណៈបក្ស
ប្រជាធិបតេយ្យ (DP) ចូលរួមការបោះឆ្នោតពោលខាងលើនិងបញ្ឈប់ដំណើរការធ្វើ
បាតុកម្មលើវិថីភ្លាម​មួយរំពេច។ តាមរដ្ឋធម្មនុញ្ញថៃ ការបោះឆ្នោតសកលនឹងត្រូវបាន
រៀបចំឡើងក្នុងរយៈពេល ៦០ ថ្ងៃខាងមុខ ឬ មុនថ្ងៃទី ២ កុម្ភៈ ឆ្នាំ ២០១៤។ ក្នុងពេល
នោះ នារសៀលថ្ងៃទី ៩ ធ្នូ មនុស្ស ១​ សែននាក់នៅបន្តធ្វើបាតុកម្មប្រឆាំងជំទាស់រដ្ឋា
ភិបាលដោយមិនអើពើរដល់ការដែលនាយករដ្ឋមន្ត្រីថៃប្រកាសរំសាយរដ្ឋសភានិង
រៀបចំការបោះ ឆ្នោតឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ