នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin សន្យានឹងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
(VOVWORLD) - ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីស្នាក់ការគណបក្សដើម្បីប្រទេសថៃ (Pue Thai) ក្នុងទីក្រុងបាងកក កាលពីរថ្ងៃទី ២២ ខែសីហា លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃដែលទើបជាប់ឆ្នោតបានសន្យាថា នឹងនាំចេញដំណោះស្រាយក្នុងពេលឆាប់ៗនេះ។
នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin។ រូបថត៖ Reuters |
លោក Srettha Thavisin បានឲ្យដឹងថា លោកនឹងរៀបចំសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីព្រះមហាក្សត្រថៃបានផ្តល់សច្ចាប័នលើសេចក្តីតែងតាំងជាផ្លូវការ។
មុននោះ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត លោក Srettha បានទាក់ទាញការចាប់អារម្មណ៍ ដោយបានឧទ្ទេសនាមគោលនយោបាយគាំទ្រដល់ពលរដ្ឋថៃទាំងអស់ដែលមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ នូវទឹកប្រាក់១០,០០០បាត (ជិត ៣០០ដុល្លារ) តាមរយៈកាបូបអេឡិចត្រូនិក។ ជាមួយនឹងសំណើនេះ លោក Srettha សង្ឃឹមថា នឹងធ្វើឱ្យប្រទេសថៃក្លាយជាប្រទេសដំបូងគេមួយដែលបានចេញផ្សាយកាបូបអេឡិចត្រូនិកសម្រាប់ពលរដ្ឋទាំងអស់ដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅតាមរយៈស្មាតហ្វូន។ ទឹកប្រាក់ចំនួន ១០.០០០ បាតនេះ អាចប្រើប្រាស់ក្នុងរង្វង់ចំងាយ ៤km ពីផ្ទះរបស់អ្នកទទួល ដែលមានសុពលភាពរយៈពេល ៦ ខែ។
លោក Srettha Thavisin បានវាយតម្លៃថា នេះជាគោលនយោបាយដ៏មានសារៈសំខាន់ណាស់ ដែលអាចជំរុញការចំណាយរបស់ប្រជាជន ដោយហេតុនេះ បង្កើតឱ្យជំហានលោតជ្លោះសម្រាប់ GDP ហើយប្រសិនបើអនុវត្តក្នុងពេលដំណាលគ្នាជាមួយនឹងគោលនយោបាយផ្សេងៗទៀត អាចនាំមកនូវឱកាសស្តារឡើងវិញសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ប្រទេសនេះ៕