នាយករដ្ឋមន្ត្រីថៃធ្វើសន្និសីទសារព័ត៌មានអន្តរជាតិស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤

(VOVWORLD) - នាថ្ងៃទី ២៣ ខែមិថុនា នៅទីក្រុងបាងកក ប្រទេសថៃ នាយករដ្ឋមន្ត្រីថៃលោក  Prayuth Chan Ocha បានធ្វើសន្និសីទសារព័ត៌មានអន្តរជាតិប្រកាសពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤។
នាយករដ្ឋមន្ត្រីថៃធ្វើសន្និសីទសារព័ត៌មានអន្តរជាតិស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ - ảnh 1 នាយករដ្ឋមន្ត្រីថៃលោក  Prayuth Chan Ocha បានធ្វើសន្និសីទសារព័ត៌មានអន្តរជាតិប្រកាសពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤

លោក  Prayuth Chan Ocha បានឲ្យដឹងថានៅក្នុងកិច្ចប្រជុំនេះថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ាន បានអនុម័តលើឯកសារសំខាន់ៗមួយចំនួនសំដៅកសាងតំបន់មួយប្រកបដោយសន្តិភាពស្ថិរភាពនិងនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជនអាស៊ាន។ កិច្ចប្រជុំនេះបានអនុម័តលើ "សេចក្តីថ្លែងការណ៍ក្រុងបាងកកស្តីពីការប្រឆាំងនឹងកាកសំណល់សមុទ្រនៅតំបន់អាស៊ាន" ហើយប្រការនេះបានបង្ហាញឲ្យឃើញអំពីការការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាកាកសំណល់សមុទ្រផងដែរ។ លោក Prayuth Chan Ocha ក៏បានបន្តទៀតថា ថ្នាក់ដឹកនាំបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការពង្រឹងកម្លាំងនៃសេដ្ឋកិច្ចក្នុងតំបន់។ ក្នុងស្មារតីនេះថ្នាក់ដឹកនាំទាំងអស់បានឯកភាពគ្នាជម្រុញឲ្យសម្រេចបាននូវការចរចារលើកិច្ចព្រមព្រៀងភាពដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៅចុងឆ្នាំនេះ។ លោកក៏អះអាងទៀតថាការពង្រឹងតួនាទីជាស្នូលរបស់អាស៊ាន និងការជូនដំណឹងដល់ថ្នាក់ដឹកនាំអាស៊ាន ក៏បានអនុម័តសេចក្តីថ្លែងការណ៍ស្តីពីឆ្នាំវប្បធម៌អាស៊ាន២០១៩ ព្រមទាំងអភិវឌ្ឍន៍ "ចក្ខុវិស័យរបស់អាស៊ានស្តីពីមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក"ជាដើម។

នៅក្នុងសន្និសីទសារព័ត៌នេះផងដែរ លោក Prayuth Chan Ocha បានឲ្យដឹងថា   បណ្តាថ្នាក់ដឹកនាំអាស៊ានបានគាំទ្រគំនិតដែលអាស៊ានរួមសហការរៀបចំការប្រកួតបាល់ទាត់ពិភពលោក (World Cup) ឆ្នាំ២០៣៤ ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ