នាយករដ្ឋមន្ត្រីថ្មីរបស់ចិនប្រកាសភារកិច្ចជួរមុខចំនួន ៣ នៃរដ្ឋាភិបាល

(VOVworld) – នាថ្ងៃទី ១៧ មិនា ក្នុងសន្និសីទកាសែតជាលើកដំបូង ក្រោយបញ្ចប់
សម័យប្រជុំលើកទី​ ១ រដ្ឋសភាចិន នីទិកាលទី ១២ នាយករដ្ឋមន្ត្រីថ្មីរបស់ចិន លោក
Li Keqiang បានប្រកាសភារកិច្ចជួរមុខចំនួន ៣ នៃរដ្ឋាភិបាលចិន ក្នុងរយៈពេលខាង
មុខ គឺ៖ កំណើនសេដ្ឋកិច្ច កែលំអរជីវភាពរស់នៅរបស់ប្រជាជននិងធានាសមភាព
សង្គម។ ក្នុងនោះ កំណើរសេដ្ឋកិច្ចគឺជាភារកិច្ចសំខាន់បំផុតចំពោះចិន។ ដើម្បីអនុវត្ត
ភារកិច្ចនេះ លោក Li Keqiang បានសង្កត់ធ្ងន់ថា៖ ប្រទេសចិនត្រូវកសាងរដ្ឋាភិបាល
ផ្លាស់ប្តូរថ្មីមួយ ស្អាតស្អំនិងគោរពច្បាប់។ នាយករដ្ឋមន្ត្រីថ្មីរបស់ចិនក៏បានប្រកាសថា
៖ រដ្ឋាភិបាលចិនប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងសន្យាអនុវត្តគោលនយោ
បាយចំណាយសន្សំសំចៃ។ ស្តីពីកិច្ចការបរទេស លោក Li Keqiang បានឲ្យដឹងថា៖ ចិនសន្យារក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់អាស៊ី-ប៉ាស្ស៊ីហ្វិក ក៏ដូចជា លើសកល
លោកជំរុញទំនាក់ទំនងជាមួយបណ្ដាមហាអំណាច ជាពិសេស អាមេរិកនិងរុស្ស៊ី។ ចិននឹងបង្កើនទំនាក់ទំនងជាមួយប្រទេសជិតខាងនានាដើម្បីជំរុញកិច្ចសហប្រតិបត្តិ
ការ ដោយឈរលើស្មារតី ភាគីទាំង ២ មានផលប្រយោធន៍ដូចគ្នា៕
នាយករដ្ឋមន្ត្រីថ្មីរបស់ចិនប្រកាសភារកិច្ចជួរមុខចំនួន ៣ នៃរដ្ឋាភិបាល  - ảnh 1
នាយករដ្ឋមន្ត្រីថ្មីរបស់ចិន លោក Li Keqiang បានប្រកាសភារកិច្ចជួរមុខចំនួន ៣ នៃរដ្ឋាភិបាលចិន (Image: Internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ