នាយក​រដ្ឋមន្ត្រី​​​ថ្មី​របស់​ថៃទទួលព្រះរាជក្រឹត្យ​​តែងតាំង ដោយ​​សន្យានឹង​​​ធ្វើ​ការ​ដោយ​មិន​ចេះ​នឿយ​ហត់

(VOVWORLD) - នាយប់ថ្ងៃទី ២៣ ខែសីហា នៅទីស្នាក់ការគណបក្សដើម្បីប្រទេសថៃ (ភឿថៃ) នៅទីក្រុងបាងកក បានរៀបចំពិធីទទួលព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រថៃតែងតាំងលោក Srettha Thavisin ជានាយករដ្ឋមន្ត្រីថៃទី៣០។
នាយក​រដ្ឋមន្ត្រី​​​ថ្មី​របស់​ថៃទទួលព្រះរាជក្រឹត្យ​​តែងតាំង ដោយ​​សន្យានឹង​​​ធ្វើ​ការ​ដោយ​មិន​ចេះ​នឿយ​ហត់ - ảnh 1នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ លោក Srettha Thavisin ។ ប្រភព៖ ThaiGov

នៅពិធីនេះ តំណាងលេខាធិការដ្ឋានសភាថៃបានអានព្រះរាជក្រឹត្យរបស់ ព្រះមហាក្សត្រថៃ ដែលបានផ្តល់សច្ចាប័នលើការតែងតាំងលោក Srettha Thavisin ជានាយករដ្ឋមន្ត្រីថ្មី។ ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រថៃ ក៏បញ្ជាឲ្យលោក Srettha បង្កើតរដ្ឋាភិបាលថ្មីផងដែរ។ បន្ទាប់មក លោក Srettha បានធ្វើពិធីទទួលតំណែង និងថ្លែងសុន្ទរកថាជាលើកដំបូង បន្ទាប់ពីបានក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ជាផ្លូវការ។ លោក Srettha បានប្តេជ្ញា នឹងធ្វើការដោយស្មោះត្រង់ និងមិននឿយហត់ ដើម្បីនាំប្រទេសជាតិឈានទៅមុខ និងនាំមកនូវសមភាព សុភមង្គល និង វិបុលភាព ជូនប្រជាជនថៃ។ នាយករដ្ឋមន្ត្រីថៃថ្មីក៏បានអំពាវនាវឲ្យប្រជាជនរួមដៃជាមួយរដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងពង្រឹងតួនាទីនិងឋានៈដ៏ធំធេងរបស់ប្រទេសថៃ លើឆាកអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ