នាយករដ្ឋមន្ត្រីថៃអំពាវនាវដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី

នាយករដ្ឋមន្ត្រីថៃអំពាវនាវដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី - ảnh 1
នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-ocha


(VOVworld)-នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-ocha នាថ្ងៃទី១៦កុម្ភៈបាន សង្កត់ ធ្ងន់ទៅលើសារសំខាន់នៃការរក្សាស្ថិរភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំង គាំទ្រ សហគមន៍អន្តរជាតិស្វែងរកដំណោះស្រាយសន្តិភាពសម្រាប់ ភាពតានតឹងក្នុង តំបន់ដែលក្នុងនោះមានជំលោះនៅសមុទ្រខាងកើតផង។ ថ្លែងមតិនៅក្នុង ជំនួប
ពិភាគ្សា ក្រោមប្រធានបទ “យថាទស្សន៍យុទ្ធសាស្ត្រក្នុងតំបន់” ក្រោមអធិបតីភាព
របស់ ប្រធានាធិបតីអាមេរិកលោក Barack Obama ក្នុងក្របខ័ណ្ឌនៃសន្និសីទកំពូល ពិសេសអាស៊ាន-អាមេរិកនៅ Sunnylands រដ្ឋ California ប្រទេសអាមេរិកនោះ នា យករដ្ឋមន្ត្រីថៃបានលើកត្រដែតថា ជំលោះនៅសមុទ្រខាងកើតជាបញ្ជារស៊ើប ដែល
ជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរលើវិស័យនយោបាយ សេដ្ឋកិច្ចនិងកិច្ចសហប្រតិ​បត្តិ ការអន្តរ
ជាតិ។​លោករូបនេះបានចាត់ទុកថា បញ្ហារស៊ើបនេះ ត្រូវបានដោះស្រាយ យ៉ាងហ្មត់
ចត់ដើម្បីធានាសន្តិភាព ស្ថិរភាព សន្តិសុខក្នុងតំបន់។ តាមនាយករដ្ឋ មន្ត្រីថៃថា សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាង កើត (DOC) ជាយន្តការល្អមួយសម្រាប់រក្សាជំនឿជាក់នៃភាគីនានា និងនាំមក ដំណោះស្រាយសន្តិ
ភាពសម្រាប់ជំលោះផងដែរ។​ដោយហេតុនេះ លោក អំពាវនាវឲ្យភាគីនានាគោរព DOC និងជម្រុញកិច្ចចរចារសំដៅ ចងក្រងក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC) ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ