នាយករដ្ឋមន្ត្រីទៅត្រួតពិនិត្យសំណង់សំខាន់ចំនួន៣មុនពេលដាក់ឲ្យដំណើរការ
|
នាយករដ្ឋមន្ត្រីទៅត្រួតពិនិត្យសំណង់សំខាន់ចំនួន៣មុនពេលដាក់ឲ្យដំណើរការ (VGP) |
Vovworld-នាព្រឹកថ្ងៃទី៣១ធ្នូ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan
Dung រួមជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័នមជ្ឈឹមនិងទីក្រុងហាណូយទៅត្រួត
ពិនិត្យល្បឿនត្រៀមដាក់ឲ្យដំណើរការសំណង់ស្ពាន Nhat Tan ផ្សែផ្លូវតភ្ជាប់
Nhat Tan ព្រលានយន្តហោះអន្តរជាតិ Noi Bai ស្ថានីយ៍ភ្ញៀវ T២ និងត្រួតពិនិត្យ
ការងាររៀបចំផែនការកសាងសង្ខាងផ្សែផ្លូវ Nhat Tan-Noi Bai។ នេះជាគំរោងការ
ស្នូលជាតិចំនួន៣ដែលត្រូវបានវិនិយោគដោយប្រភពទុនកម្ចី ODA របស់រដ្ឋាភិបាល
ជប៉ុននិងទុនរបស់រដ្ឋាភិបាលវៀតណាម។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី
លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា នេះជាសំណង់មានទ្រង់ទ្រាយធំៗនិង
ទំនើបនៃប្រទេសជាតិ ជាសាក្ខីភាពសំរាប់ការជាក់ស្ដែងលោតផ្លោះយុទ្ធសាស្ត្រ
អំពីកសាងហេដ្ឋារចនាសម្ព័ន្ធទំនើបព្រមៗគ្នាសំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
បើកទូលាយបរិយាកាសអភិវឌ្ឍន៍របស់រដ្ឋធានីនិងដំបន់ទាំងមូល។ ដោយស្មារតី
នេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើរក្រសួងគមនាគមនិងដឹកជញ្ជូនត្រូវ
បន្តកសាងសំណងផលប្រយោជន៍សង្គមសំរាប់ប្រជាជនក្នុងដំបន់គំរោងការនិង
ប្រគល់ឲ្យទីក្រុងហាណូយសំណង់ស្ពាន Nhat Tan និងផ្សែផ្លូវតភ្ជាប់ Nhat Tan-Noi
Bai ត្រូវតាមផែនការ៕