នាយករដ្ឋមន្ត្រីទៅបំពេញទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ីនិងបែឡារូស

          (VOV)_នា​ថ្ងៃទី១២ ឧសភា  នាយករដ្ឋមន្ត្រីវៀតណាម ​លោក  Nguyen Tan Dung
 បាន​នាំមុខគណះប្រតិភូវៀតណាម ទៅបំពេញទស្សន កិច្ចជាផ្លូវការនៅរុស្ស៊ីនិងបែ
ឡារូស  ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៧ ឧសភា តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋ
មន្ត្រីរុស្ស៊ី D. Medvedev និង នាយក រដ្ឋមន្ត្រី សាធារណហរដ្ឋបែឡារូស M.Myasniko
vich ។ ដំណើរទស្សនកិច្ច ជាផ្លូវការនៅរុស្ស៊ី របស់ នាយករដ្ឋមន្ត្រីវៀតណាម ​លោក 
Nguyen Tan Dung ​ ត្រូវបានប្រព្រឹត្តទៅក្នុងសភាពការណ៍ទំនាក់ទំនងនៃប្រទេសទាំង
ពីរ កំពូង ឈានចូលក្នុង ដំណាក់កាលបង្កើនទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រ លើគ្រប់
វិស័យ។ គោលដៅនៃដំណើរទស្សនកិច្ចលើកនេះគឺបន្តអះអាងថា÷​វៀតណាមយក
ចិត្តទុក ដាក់  និងមានគោលបំណងបង្កើនដោយឥតឈប់ឈរ ទំនាក់ទំនងដៃគូរយុទ្ធ សាស្ត្រលើគ្រប់វិស័យ រវាងវៀតណាមនិងរុស្ស៊ី។

នាយករដ្ឋមន្ត្រីទៅបំពេញទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ីនិងបែឡារូស - ảnh 1
នាយករដ្ឋ មន្ត្រីរុស្ស៊ី D. Medvedev និងនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung (internet)

          បញ្ចប់ដំណើរទស្សនកិច្ចជាផ្លុវការនៅរស្ស៊ី នាយករដ្ឋមន្ត្រី​ Nguyen Tan Dung  ទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅបែឡារូស ពីថ្ងៃទី ១៥ ដល់ថ្ងៃទី១៧ ឧសភា។ ដំណើរទស្សនកិច្ចលើកនេះ គឺបន្តរឹតបណ្តឹងថែមទៀតទំនាក់ ទំនងមិត្តភាព  ប្រពៃ
ណី របស់វៀតណាមនិងបែឡារូស បង្កើនគ្រិះដ្ឋានដើម្បី ពង្រឹងនិងពង្រីកទំនាក់ ទំនងទ្វេភាគី លើគ្រប់វិស័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ