នាយករដ្ឋមន្ត្រីនឹងទៅបំពេញទស្សនកិច្ចនៅបារាំង
(VOV) /  
|
ថ្នាក់ដឹកនាំវៀតណាមនិងបារាំងនឹងព្រមព្រៀងលើកកំរិតទំនាក់ទំនងនៃប្រទេសទាំងពីរឡើងដៃគូ
យុទ្ធសាស្ត្រ (VOV) |
Vovworld-នាថ្ងៃទី២៣កញ្ញា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមនិងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅបារាំងចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦កញ្ញានិងចូលរួមសម័យពិភាគ្សា
ជាន់ខ្ពស់មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៦៨នៅអាមេរិកចាប់ពី
ថ្ងៃទី២៦ដល់ថ្ងៃទី២៨កញ្ញា។ ដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្ត្រី
Nguyen Tan Dung នៅបារាំងសំដៅអះអាងសារៈសំខាន់យុទ្ធសាស្ត្ររបស់ទំនាក់ទំនងវៀតណាម-បារាំង រួមចំណែកធ្វើឲ្យជ្រាលជ្រៅថែមទៀតទំនាក់ទំនងរវាង
ប្រទេសទាំងពីរលើកកំពស់តួនាទីរបស់វៀតណាមនៅទ្វីបអឺរ៉ុប។តាមគំរោង ក្នុងដំណើរទស្សនកិច្ចលើកនេះ ថ្នាក់ដឹកនាំវៀតណាមនិងបារាំងនឹងព្រមព្រៀងលើកកំរិតទំនាក់ទំនងនៃប្រទេសទាំងពីរឡើងដៃគូយុទ្ធសាស្ត្រ បើកចេញយថាទស្សន៍ថ្មីសំរាប់ទំនាក់ទំនងទ្វេភាគី។
ក្រោយផ្នែកព័ត៌មាន សូមអញ្ជើញលោកអ្នកនាងស្ដាប់អត្ថបទសរសេររបស់អ្នកនិពន្ធនៃវិទ្យុសម្លេងវៀតណាមក្រោមចំណងជើងថា ជំហានលោតផ្លោះជំរុញទំនាក់ទំនងវៀតណាម-បារាំង។
ក្រោយដំណើរទស្សនកិច្ចនៅបារាំង គណៈប្រតិភូវៀតណាមដឹកនាំដោយ
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានចូលរួមសម័យពិភាគ្សាជាន់ខ្ពស់មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៦៨។ នៅសម័យពិភាគ្សាជាន់ខ្ពស់មហាសន្និបាត
អង្គការសហប្រជាជាតិនីតិកាលទី៦៨នាថ្ងៃទី២៧កញ្ញា នាយករដ្ឋមន្ត្រី Nguyen Tan
Dung គ្រោងនឹងមានសន្ទរកថាចែករំលែកបទពិសោធន៍របស់វៀតណាមក្នុងការ
អនុវត្តបណ្ដាគោលដៅសហ្សវត្ស ក្នុងនោះលើកឡើងសារៈសំខាន់ដែលលេចធ្លោ
ក្នុងការកសាងទំនុកទុកចិត្តយុទ្ធសាស្ត្រ រួមចំណែកពង្រឹងសន្តិភាពដោះស្រាយ
ជំលោះលើពិភពលោក បង្ហាញថាវៀតណាមត្រៀមខ្លួនជាស្រេចរួមចំណែកសកម្ម
និងមានប្រសិទ្ធភាព ក្នុងកិច្ចការរួមរបស់អង្គការសហប្រជាជាតិ៕
-VOV