នាយករដ្ឋមន្ត្រីនេប៉ាល់បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ប្រកបដោយជោគជ័យ

(VOVWORLD) -លោកនាយករដ្ឋមន្ត្រីនេប៉ាល់ក៏បានថ្លែងសុន្ទរកថានៅក្នុងមហាពិធីវិសាខបូជាឆ្នាំ២០១៩; ជួបសំណេះសំណាលជាមួយកម្មាភិបាល និងសិក្ខាកាមនៃវិទ្យាស្ថាននយោបាយជាតិហូជីមិញ; ចូលរួមកិច្ចសន្ទនារធុរកិច្ចរវាងវៀតណាម- នេប៉ាល់។
នាយករដ្ឋមន្ត្រីនេប៉ាល់បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ប្រកបដោយជោគជ័យ - ảnh 1 នាយករដ្ឋមន្ត្រីនេប៉ាល់បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ប្រកបដោយជោគជ័យ (រូបថត៖TTXVN)

នាព្រឹកថ្ងៃទី ១៣ ខែឧសភា នាយករដ្ឋមន្ត្រីនេប៉ាល់ លោក Khadga Prasad Sharma Oli បាន បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីលោក Khadga Prasad Sharma Oli បានដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលី;ដាក់កម្រងផ្កានៅវិមានតម្កល់សពលោកប្រធានហូជីមិញ; ជូបសវនាការជាមួយប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រីនេប៉ាល់ក៏បានថ្លែងសុន្ទរកថានៅក្នុងមហាពិធីវិសាខបូជាឆ្នាំ២០១៩; ជួបសំណេះសំណាលជាមួយកម្មាភិបាល និងសិក្ខាកាមនៃវិទ្យាស្ថាននយោបាយជាតិហូជីមិញ; ចូលរួមកិច្ចសន្ទនារធុរកិច្ចរវាងវៀតណាម- នេប៉ាល់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ