(VOVWORLD) - នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រហូឡង់នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រហូឡង់ Mark Rutte នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣៕