នាយករដ្ឋមន្ត្រីនូវែលសេឡង់ ចាប់ផ្តើមដំណើរទស្សនៈកិច្ចនៅអាស៊ីអាគ្នេយ៍

(VOVWORLD) - ក្រសួងការបរទេសនូវែលសេឡង់នៅថ្ងៃទី ១៤ ខែមេសា បានប្រកាសថា នាយករដ្ឋមន្ត្រីនៃប្រទេសនេះ លោក Christopher Luxon នឹងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា។

សិង្ហបុរីក៏ជាទីបង្អង់ដំណើរទីមួយក្នុងដំណើរទស្សនៈកិច្ចរបស់លោក Christopher Luxo ទៅកាន់អាស៊ីអាគ្នេយ៍ បន្ទាប់មកគឺប្រទេសថៃ និងហ្វីលីពីន។

នាយករដ្ឋមន្ត្រីនូវែលសេឡង់ ចាប់ផ្តើមដំណើរទស្សនៈកិច្ចនៅអាស៊ីអាគ្នេយ៍ - ảnh 1នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon។ ប្រភព៖ AFP

យោងតាមសេចក្តីប្រកាសព័ត៌មាន ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនូវែលសេឡង់ទៅកាន់ប្រទេសសិង្ហបុរីមានគោលបំណងបញ្ជាក់ឡើងវិញនូវទំនាក់ទំនងការទូតដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។ តាមការគ្រោងទុក ក្នុងដំណើរទស្សនកិច្ចនេះ មេដឹកនាំនូវែលសេឡង់នឹងជួបជាមួយប្រធានាធិបតីសិង្ហបុរី លោក Tharman Shanmugaratnam និងនាយករដ្ឋមន្ត្រី លោក Lee Hsien Loong៕

ប្រតិកម្មទៅវិញ

ផ្សេងៗ