នាយករដ្ឋមន្ត្រីនូវែលសេឡង់ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម លោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern មានសកម្មភាពសំខាន់ៗជាច្រើនដូចជា៖ ជួបសម្ដែងការគួរសមជាមួយលោកអគ្គលេខា បក្ស Nguyen Phu Trong; ជួបសន្ទនាជាមួយលោកប្រធានរដ្ឋ Nguyen Xuan Phuc លោកប្រធានរដ្ឋសភា Vuong Dinh Hue; ជួបពិភាក្សាការងារជាមួយលោកនាយក រដ្ឋមន្ត្រី Pham Minh Chinh។
អគ្គលេខាបក្ស លោក Nguyen Phu Trong ផ្លាស់ប្ដូរមតិជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern អំពីសមិទ្ធិផលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម។ (រូបថត៖ VOV) |
នាថ្ងៃទី ១៧ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោកស្រី Jacinda Ardern និងគណៈប្រតិភូជាន់ខ្ពស់នូវែលសេឡង់បានចាកចេញពីទីក្រុងហូជីមិញ បញ្ចប់ប្រកប ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២។
ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម លោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern មានសកម្មភាពសំខាន់ៗជាច្រើនដូចជា៖ ជួបសម្ដែងការគួរសមជាមួយលោកអគ្គលេខា បក្ស Nguyen Phu Trong; ជួបសន្ទនាជាមួយលោកប្រធានរដ្ឋ Nguyen Xuan Phuc លោកប្រធានរដ្ឋសភា Vuong Dinh Hue; ជួបពិភាក្សាការងារជាមួយលោកនាយក រដ្ឋមន្ត្រី Pham Minh Chinh។
លោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern ក៏បានដាក់កម្រងផ្កា និងចូលប្រាង្គ តម្កលសពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ; រួមជាមួយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅទស្សនាមណ្ឌលកេរ្តិ៍ដំណែលលោកប្រធានហូជីមិញ; ចូលរួម និងថ្លែងសុន្ទរកថានៅកិច្ចសន្ទនាធុរកិច្ច វៀតណាម-នូវែលសេឡង់ សន្និសីទពិព័រណ៍ តភ្ជាប់កសិកម្មវៀតណាម-នូវែលសេឡង់ (AgriConnectioNZ); អញ្ជើញទៅទស្សនា ទីក្រុងហូជីមិញ ចូលរួម និងថ្លែងសុន្ទរកថានៅកិច្ចប្រជុំកំពូលស្ត្រីឆ្នាំ ២០២២ ក្រោម ប្រធានបទ “ស្ត្រីផ្លាស់ប្តូរពិភពលោក”ផងដែរ៕