នាយករដ្ឋមន្ត្រនូវ៉ែលហ្សេឡង់ស្នើរឲ្យបណ្ដាប្រទេសវិលត្រឡប់មកតុចរចារ TPP
|
នាយករដ្ឋមន្ត្រនូវ៉ែលហ្សេឡង់ស្នើរឲ្យបណ្ដាប្រទេសវិលត្រឡប់មកតុចរចារ TPP (Image: VNA) |
(VOVworld) – នាថ្ងៃទី ៣ សីហា នាយករដ្ឋមន្ត្រីនូវ៉ែលហ្សេឡង់ លោក John Key
(TPP) បានអំពាវនាវឲ្យភាគីនានាវិលត្រឡប់មកតុចរចារ កិច្ចព្រមព្រៀងដៃគូ
អន្តរប៉ាស៊ីហ្វិក (TPP) ក្នុងខែសីហា មុនពេលបាត់សន្ទុះជំរុញការចុះហត្ថលេខា
លើកិច្ចព្រមព្រៀងនេះ។ ទោះបីជាមិនបានដាក់ចេញពេលវេលានិងទីកន្លែងជាក់
ស្តែងសំរាប់ការចរចារឡើងវិញក្តី ប៉ុន្តែ នាយករដ្ឋមន្ត្រី John Key បានចាត់ទុកថា
៖ ភាគីទាំងឡាយត្រូវដំណើរកិច្ចប្រជុំឡើងវិញក្នុងរយៈពេលពី ២ ដល់ ៣ សប្តាហ៍
ខាងមុខ។ តាមលោកថា៖ “ទ្វារ” សំរាប់ឱកាសចុះហត្ថលេខាលើ TPP នឹងកាន់តែ
ចង្អៀតទៅៗដោយសារការបោះឆ្នោតប្រធានាធិបតីខាងមុខនៅ អាមេរិកដែល
នឹងធ្វើឲ្យដំណើការចរចារកាន់តែពិបាកថែមទៀត។ លោក John Key បានឲ្យដឹង
ថា៖ វង់ចរចារនៅ Hawaii មិនទទួលបានកិច្ចព្រមព្រៀង ចុងក្រោយណាមួយ
ដោយការខ្វែងគំនិតរវាងភាគីនានាអំពីបញ្ហារថយន្តទឹកដោះគោរនិងកម្មសិទ្ធិបញ្ញា៕