នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបាលោក Manuel Marrero Cruz ចាប់ផ្តើមបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម
(VOVWORLD) - នេះគឺជាដំណើរទស្សនកិច្ចនៅក្រៅតំបន់ អាមេរិកឡាទីន ដើមដំបូងរបស់នាយករដ្ឋមន្ត្រីគុយបាលោក Manuel Marrero Cruz ចាប់តាំងពីពេលលោកទទួលតំណែងក្នុងខែធ្នូ ឆ្នាំ ២០១៩ ហើយនេះក៏ជាដំណើរទស្សនកិច្ចដើមដំបូងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់គុយបាញ្ជើញមកវៀតណាមចាប់ពីឆ្នាំ២០១៨។
រដ្ឋមន្ត្រី ប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម លោក Tran Van Son ទទួលស្វាគមន៍នាយករដ្ឋមន្ត្រីគុយបាលោក Manuel Marrero Cruz នៅអាកាសយានដ្ឋាន Noi Bai (រូបថត៖ VNA) |
នាយប់ថ្ងៃទី ២៨ ខែកញ្ញា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបាលោក Manuel Marrero Cruz បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលគុយបានអញ្ជើញចាប់ផ្ដើមបំពេញដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃតី២៨ ខែកញ្ញា ដល់ថ្ងៃទី ២ ខែតុលា តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh។ នេះគឺជាដំណើរទស្សនកិច្ចនៅក្រៅតំបន់ អាមេរិកឡាទីន ដើមដំបូងរបស់នាយករដ្ឋមន្ត្រីគុយបាលោក Manuel Marrero Cruz ចាប់តាំងពីពេលលោកទទួលតំណែងក្នុងខែធ្នូ ឆ្នាំ ២០១៩ ហើយនេះក៏ជាដំណើរទស្សនកិច្ចដើមដំបូងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់គុយបាអញ្ជើញមកវៀតណាមចាប់ពីឆ្នាំ២០១៨។
ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីគុយបា លោក Manuel Marrero Cruz សំដៅអនុវត្តន៍ខ្លឹមសារនៃកិច្ចព្រមព្រៀងដែលបានសម្រេចបានរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ បន្តអភិវឌ្ឍន៍ទំនាក់ទំនងដ៏ពិសេសរវាងវៀតណាមនិងគុយបា បង្ហាញពីការប្ដេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការបន្តអភិវឌ្ឍន៍ និងរឹតបន្តឹងថែមទៀតទំនាក់ទំនងមិត្តភាព សាមគ្គីភាព ការជឿទុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។ តាមផែនការ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីគុយបាលោក Manuel Marrero Cruz បានអញ្ជើញដាក់កម្រងផ្កា និងចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅវិមានតំកល់សព; ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh; ជួបសម្ដែងការគរសមអគ្គលេខាបក្សលោក Nguyen Phu Trong ប្រធានរដ្ឋ Nguyen Xuan Phuc; ជួបសន្ទនាជាមួយប្រធានរដ្ឋសភា លោក Vuong Dinh Hue ផងដែរ៕