នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋបេឡារុស Roman Golovchenko ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម
(VOVWORLD) - នាយប់ថ្ងៃទី៦ ខែធ្នូ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋបេឡារុសលោក Roman Golovchenko និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលនៃសាធារណរដ្ឋបេឡារុសបានអញ្ជើញមកដល់ទីក្រុងហាណូយ ដោយចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែធ្នូ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh។
រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huynh Thanh Dat ទទួលស្វាគមន៍នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋបេឡារុស Roman Golovchenko នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai (រូបថត៖ Minh Duc/TTXVN) |
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីបេឡារុស្ស លោក Roman Golovchenko នឹងបង្កើតសន្ទុះថ្មីសម្រាប់ការពង្រឹងនិងណង្រីកទំនាក់ទំនងរវាងវៀតណាម និងបេឡារុស្ស។ តាមគម្រោង ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងពិនិត្យ និងវាយតម្លៃលើដំណើរការកិច្ចសហប្រតិបត្តិការ និងពិភាក្សាអំពីជំហានជាក់ស្តែង ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការនាពេលខាងមុខ។
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ឯកអគ្គរដ្ឋទូតបេឡារុស្សប្រចាំនៅវៀតណាម លោក Uladzimir Baravikou បានសង្កត់ធ្ងន់ថា៖ ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី Roman Golovchenko នៅវៀតណាមបានអះអាងនូវតួនាទីសំខាន់របស់វៀត ណាមជាដៃគូសំខាន់មួយរបស់បេឡារុស្សនៅអាស៊ីអាគ្នេយ៍។ ដើម្បីជំរុញការអភិវឌ្ឍពាណិជ្ជកម្មសក្តិសមនឹងទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាម និងបេឡារុស ឯកអគ្គរដ្ឋទូត Uladzimir Baravikou បានសង្កត់ធ្ងន់ថា៖ ប្រទេសទាំងពីរត្រូវលុបបំបាត់ឧបសគ្គនានា ដើម្បីបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ ផ្លាស់ប្តូរបច្ចេកវិទ្យាទំនើប បង្កើតផលិតផលថ្មី អនុវត្តគម្រោងអាជីវកម្មដែលពោរពេញដោយសក្កានុពល៕