នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋបេឡារុសបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ

(VOVWORLD) - នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋបេឡារុសលោក Roman Golovchenko បានដាក់កម្រងផ្កា និងចូលគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សព និងគោរពវិញ្ញាណក្ខន្ធដល់យុទ្ធជនពលីនៅទីក្រុងហាណូយ។ 
នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋបេឡារុសបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋបេឡារុស្ស លោក Roman Golovchenko។ រូបថត៖ VOV

នារសៀលថ្ងៃនេះ (៩ ធ្នូ) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋបេឡារុសលោក Roman Golovchenko និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលបេឡារុស្សបានចាកចេញពីទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែធ្នូ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋបេឡារុសលោក Roman Golovchenko បានដាក់កម្រងផ្កា និងចូលគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សព និងគោរពវិញ្ញាណក្ខន្ធដល់យុទ្ធជនពលីនៅទីក្រុងហាណូយ។ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋបេឡារុសមានសកម្មភាពសំខាន់ៗជាច្រើនដូចជា៖ ចូលជួបសម្តែងការគួរសមជាមួយអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្កុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ប្រធានរដ្ឋលោក Vo Van Thuong; បានចូលរួមក្នុងពិធីស្វាគមន៍ជាផ្លូវការ ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីលោក Pham Minh Chinh ធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។

ក្នុងជំនួបនិងកិច្ចពិភាក្សា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានកត់សម្គាល់ការវិវឌ្ឍន៍ជាវិជ្ជមានក្នុងទំនាក់ទំនងរវាងវៀតណាម និងបេឡារុស្ស; សម្តែងការជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងបង្កើតកម្លាំងចលករថ្មី ដើម្បីជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ រវាងវៀតណាម និងបេឡារុស្សនាពេលខាងមុខ។ ភាគីទាំងពីរបានផ្លាស់ប្តូរទិសដៅ និងវិធានការសំខាន់ៗមួយចំនួន ដើម្បីជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរឡើងកំពស់ថ្មី ផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ក្នុងឱកាសនេះ ប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីជាច្រើន។

ប្រតិកម្មទៅវិញ

ផ្សេងៗ