នាយករដ្ឋមន្ត្រីបញ្ជាណែនាំជំរុញការរំដោះទុន ODA និងទុនកម្ចីអាទិភាព

នារសៀលថ្ងៃទី១សីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងតំបន់មួយចំនួន ស្ដីអំពីការជំរុញ រំដោះទុន ODA និងទុនកម្ចីអានុភាព។

នាយករដ្ឋមន្ត្រីបញ្ជាណែនាំជំរុញការរំដោះទុន ODA និងទុនកម្ចីអាទិភាព - ảnh 1នាយករដ្ឋមន្ត្រីបញ្ជាណែនាំជំរុញការរំដោះទុន ODA និងទុនកម្ចីអាទិភាព 

នារសៀលថ្ងៃទី១សីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងតំបន់មួយចំនួន ស្ដីអំពីការជំរុញ រំដោះទុន ODA និងទុនកម្ចីអានុភាព។ ថ្លែងមតិនៅទីនេះនាយករដ្ឋមន្ត្រីបានស្នើអោយបន្តការងារឃ្លាំមើល ត្រួតពិនិត្យ និងដោះស្រាយការជំពាក់ជំពិន សំដៅធានាការប្រើប្រាស់ប្រភពទុននេះប្រកបដោយប្រសិទ្ធភាព បំរើអោយដំណើការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរបស់ប្រទេសជាតិ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖នាពេលខាងមុខនេះ ប្រភពទុន ODA និងទុនកម្ចីអាទិភាពនៅជាប្រភពកម្លាំងសំខាន់ សំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច។នាយករដ្ឋមន្ត្រីបានប្រគល់អោយក្រសួងផែនការវិនិយោគ ក្រសួងហិរញ្ញវត្ថុការិយាល័យរដ្ឋាភិបាល រួមសហការជាមួយគ្នាដើម្បីត្រួតពិនិត្យ ធ្វើបច្ចុប្បន្នកម្ម តម្រង់ទិសសំដៅទាក់ទាញទុន ODA ក្នុងឆ្នាំ២០០៨ និងស្រាវជ្រាវដំណោះស្រាយនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ