នាយករដ្ឋមន្ត្រីបណ្តោះអាសន្នលីប៊ីលាលែងពីដំណែង


នាយករដ្ឋមន្ត្រីបណ្តោះអាសន្នលីប៊ីលាលែងពីដំណែង  - ảnh 1
នាយករដ្ឋមន្ត្រីបណ្តោះអាសន្នលីប៊ី លោក Abdullah Al Thani បានប្រកាសលាលែងពីដំណែង (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១៣ មេសា នាយករដ្ឋមន្ត្រីបណ្តោះអាសន្នលីប៊ី លោក
Abdullah Al Thani បានប្រកាសលាលែងពីដំណែង ហើយចាត់ទុកថា៖ លោក​និងគ្រួសាររបស់ខ្លួនគឺជាជនរងគ្រោះក្នុងការវាយប្រហារដែលបានកើតមាន
ឡើង នាថ្ងៃទី ១២ មេសា។ សេចក្តីថ្លែងការណ៍របស់លោក Abdullah Al Thani
បានលើកច្បាស់ថា៖ លោកមិនទទួលដំណែងធ្វើជានាយករដ្ឋមន្ត្រី បន្ទាប់ពី ការវាយប្រហារដោយអំពើក្បាត់តម្រង់ទៅលើគ្រួសាររបស់លោក។ ប៉ុន្តែ
លោក Abdullah Al Thani បានអះអាងនឹងបន្តធ្វើការងារក្នុងតួនាទីរបស់
នាយករដ្ឋមន្ត្រីបណ្តោះអាសន្តរហូតដល់ពេលណា នាយករដ្ឋមន្ត្រីថ្មីត្រូវ
បានជ្រើសតាំង។ សេចក្តីថ្លែងការរបស់លោក Abdullah Al Thani ត្រូវបាន
នាំចេញ ក្រោយរយៈពេល ១ សប្តាហ៍ រដ្ឋសភាលីប៊ីស្នើឲ្យលោក Al Thani
បង្កើតគណៈរដ្ឋមន្ត្រីថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ