នាយក​រដ្ឋមន្ត្រី​បណ្តោះអាសន្ន​​លីប៊ី​អំពាវនាវ​ឱ្យរៀប​ចំ​​ការបោះឆ្នោត​ដើម្បី​បញ្ចប់​វិបត្តិ

(VOVWORLD) - អញ្ជើញថ្លែងនៅក្នុងវេទិកាបង្រួបបង្រួមប្រទេសជាតិ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែកុម្ភៈ នៅទីក្រុង Riqdalin នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលឯកភាពជាតិលីប៊ី (GNU) លោក Abdul-Hamid Dbeibah បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរៀបចំការបោះឆ្នោតឲ្យបានឆាប់តាមដែលអាចធ្វើទៅបានសំ ដៅបញ្ចប់វិបត្តិនាបច្ចុប្បន្ននៅក្នុងប្រទេសអាហ្វ្រិកខាងជើងនេះ។
នាយក​រដ្ឋមន្ត្រី​បណ្តោះអាសន្ន​​លីប៊ី​អំពាវនាវ​ឱ្យរៀប​ចំ​​ការបោះឆ្នោត​ដើម្បី​បញ្ចប់​វិបត្តិ - ảnh 1នាយករដ្ឋមន្ត្រីបណ្តោះអាសន្នលីប៊ី លោកAbdul-Hamid Dbeibah ។ (រូបថត៖ AFP/TTXVN)

នាយករដ្ឋមន្ត្រីលោក Dbeibah ក៏បានឲ្យដឹងថា លោកបានចាប់ផ្តើមការពិគ្រោះយោបល់ជាមួយគណបក្សនយោបាយនៅក្នុងប្រទេសលីប៊ី ដើម្បីដាក់ចេញផែនការ រៀបចំការបោះឆ្នោត និងការធ្វើប្រជាមតិលើរដ្ឋធម្មនុញ្ញ។ លោកបានលើកច្បាស់ថា ការសម្រេចចិត្តនាពេលថ្មីៗនេះរបស់រដ្ឋសភាលីប៊ីបានបង្ហាញពីភាពច្របូកច្របល់ ក៏ដូចជាកង្វះតម្លាភាពនិងសុចរិតភាព។ លោកក៏បានចង្អុលបង្ហាញថា បើគ្មានការសម្របសម្រួលយ៉ាងពិតប្រាកដ រវាងប្រជាជនលីប៊ីទាំងមូល នឹងមិនមានប្រទេសលីប៊ីទៀតឡើយ ហើយលោកបានរំលឹកថា លោកបានចាប់ផ្តើមកិច្ចពិភាក្សាជាមួយគណៈបក្សទាំងអស់ ដើម្បីរៀបចំការបោះឆ្នោតនៅខែមិថុនា ឆ្នាំ ២០២២។ លោក Dbeibah ក៏បានចោទប្រកាន់រដ្ឋសភាលីប៊ី ដែលបានចេញសេចក្តីសម្រេចចិត្តយ៉ាងខុសផ្គង ដោយបានចាត់ទុកថា  ស្ថាប័ននីតិបញ្ញត្តិនេះត្រូវមានការទទួលខុសត្រូវ ក្នុងជម្លោះនៅប្រទេសនេះ។

មុននោះ រដ្ឋសភាលីប៊ីកាលពីថ្ងៃទី១០ ខែកុម្ភៈ បានបោះឆ្នោតជាឯកច្ឆ័ន្ទ ជ្រើសរើសលោក Fathi Bashagha អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសលីប៊ី ជំនួសឲ្យលោក Dbeibah។ ទោះជាយ៉ាងណាក៏ដោយ លោក Dbeibah បានអះអាងថា រដ្ឋបាលរបស់លោកនឹងនៅដដែលរហូតដល់ពេលដែលការបោះឆ្នោតត្រូវបានប្រព្រឹត្តិទៅ ហើយថាលោកនឹងប្រគល់អំណាចទៅឱ្យរដ្ឋាភិបាលជាប់ឆ្នោតតែប៉ុណ្ណោះ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ