នាយករដ្ឋមន្ត្រីបានជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាសេនាធិការកងទ័ពអាមេរិក

នាយករដ្ឋមន្ត្រីបានជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាសេនាធិការកងទ័ពអាមេរិក - ảnh 1
នាយឧត្តមសេនីយ៍ Martin Dempsey ប្រធានក្រុមប្រឹក្សាសេនាធិការកងទ័ពអាមេរិកដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម (VOV)

        Vovworld-នារសៀលថ្ងៃទី១៤សីហានៅពិធីជួបសន្ទនាជាមួយ​នាយឧត្តម​
សេនីយ៍ Martin Dempsey ប្រធានក្រុមប្រឹក្សាសេនាធិការកងទ័ពអាមេរិកដែល​កំពុងបំពេញទស្សនកិច្ចនៅវៀតណាម នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen
Tan Dung បានសង្កត់ធ្ងន់ថា សក្ដានុភាពនិងវិស័យសហប្រតិបត្តិការ​រវាង​វៀត
ណាម​និងអាមេរិកនៅធំធេង។ វៀតណាមមានបំណងរួមជាមួយអាមេរិកបន្ត
អភិវឌ្ឍន៍​ទំនាក់ទំនងរវាងភាគីទាំងពីរលើគ្រប់វិស័យប្រកបដោយប្រសិទ្ធភាព
ពីមួយថ្ងៃទៅមួយថ្ងៃ។

        នាយករដ្ឋមន្ត្រីគាំទ្រការបន្តអនុវត្តខ្លឹមសារសហប្រតិបត្តិការការពារជាតិ​ចំនួន៥ដែលភាគីទាំងពីរបានព្រមព្រៀង ក្នុងនោះមានកិច្ចសហប្រតិបត្តិការជំនះ​ពុះពារលើផលវិបាកនៃសង្គ្រាម សហប្រតិបត្តិការនិងជួយឧបត្ថម្ភវៀតណាម​ចូល​រួមកំលាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិជាដើម។

        រីឯនាយឧត្តមសេនីយ៍ Martin Dempsey បានអះអាងថា​ដំណើរ​ទស្សនកិច្ច​នៅវៀតណាមរបស់លោកជាកិច្ចសន្យាចំពោះសន្តិភាពនិងស្ថិរភាពក្នុងដំបន់។ អាមេរិកចង់ក្លាយទៅជាដៃគូល្អរបស់វៀតណាម។ លោក Martin Dempsey ក៏​បាន
​លើកច្បាស់ដែរថា អាមេរិកសន្យាសហប្រតិបត្តិការការពារជាតិជាមួយវៀត​ណាម​ក្នុងវិស័យចំនួន៥ដែលបានព្រមព្រៀង សន្យាខំប្រឹងប្រែងរួមជាមួយវៀត​ណាម
ដោះស្រាយផលវិបាកនៃសង្គ្រាមនិងចាត់ទុកនេះជាបញ្ហាអាទិភាពមួយ។ អាមេរិក
គាំទ្រវៀតណាមចូលរួមសកម្មភាពរក្សា​សន្តិភាពរបស់អង្គការសហប្រជាជាតិ មាន
បំណងសហប្រតិបត្តិការជាមួយវៀត​ណាមក្នុងវិស័យសន្តិសុខនាវាចរណ៍និងជួយ
វៀតណាមដោះស្រាយការសាកល្បងអំពីការពារអធិបតេយ្យភាពនៅសមុទ្រ។ ​
លោក Dempsey ឲ្យដឹងថា ភាគី​អាមេរិកនឹងស្វែងរកវិធីនិងរបៀបដើម្បីលុបចោល
បទហាមឃាត់លក់អាវុធ​សំរាប់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ