នាយករដ្ឋមន្ត្រីបានទទួលជួបឯកអគ្គរដ្ឋទូតប្រធានស្ថាប័នដំណាងវៀតណាមនៅឯបរទេស

នាយករដ្ឋមន្ត្រីបានទទួលជួបឯកអគ្គរដ្ឋទូតប្រធានស្ថាប័នដំណាងវៀតណាមនៅឯបរទេស - ảnh 1
នាយករដ្ឋមន្ត្រីបានទទួលជួបឯកអគ្គរដ្ឋទូតប្រធានស្ថាប័នដំណាងវៀតណាមនៅឯបរទេស (VOV)


        Vovworld-នារសៀលថ្ងៃទី៩កក្កដានៅក្រុងហាណូយ នាយករដ្ឋមន្ត្រី​វៀត​ណាម
លោក Nguyen Tan Dung បានទទួលជួបសន្ទនាឯកអគ្គរដ្ឋទូតប្រធាន​ស្ថាប័ន​ដំណាង
​វៀតណាមនៅឯបរទេសមុនពេលចេញដំណើរទៅបំពេញ​ទស្សន​កិច្ច​អាណត្តិ២០១៥
-២០១៨។​ នាយករដ្ឋមន្ត្រីបានលើកច្បាស់ភារកិច្ចស្នូលចំនួន​៣​នៅចំពោះមុខនៃ
ប្រទេសជាតិគឺជំរុញកំណើនខ្ពស់ហួសពីផែនការបានដាក់​ចេញ បង្កើតគ្រឹះស្ថាន
អភិវឌ្ឍន៍យ៉ាងលឿននិរន្តរភាពក្នុងអំឡុង៥ឆ្នាំខាងមុខ​ផ្សាភ្ជាប់នឹងធ្វើល្អរាល់វិស័យ
សុខុមាលភាពសង្គមធានាការពារជាតិសន្តិសុខរក្សា​រឹងមាំអធិបតេយ្យភាពជាតិនិង
រៀបចំមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់។ លោក Nguyen Tan Dung បានសំណូមពរ
ឯកអគ្គរដ្ឋទូតប្រធានស្ថាប័នដំណាងវៀត​ណាម​នៅឯបរទេសយកចិត្តទុកដាក់ជា
ពិសេសនិងធ្វើល្អការងារគាំពារពលរដ្ឋ​ការពារសិទ្ធិប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋ
បង្កលក្ខណៈងាយស្រួលជួយ​ឧបត្ថម្ភចនវៀតណាមនៅឯបរទេសរៀនសូត្ររស់នៅនិង
រកស៊ី កសាងអង្គភាព​រឹងមាំ​សាមគ្គីភាពសមរេចល្អភារកិច្ចដែលបានប្រគល់សក្តិសម
នឹងជំនឿជាក់របស់​បក្សរដ្ឋនិងប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ