នាយករដ្ឋមន្ត្រីបានលើកឡើងដំណោះស្រាយចំនួន៧សំរាប់សមភាពភេទនៅវៀតណាម

នាយករដ្ឋមន្ត្រីបានលើកឡើងដំណោះស្រាយចំនួន៧សំរាប់សមភាពភេទនៅវៀតណាម - ảnh 1
នាយករដ្ឋមន្ត្រីបានលើកឡើងដំណោះស្រាយចំនួន៧សំរាប់សមភាពភេទនៅវៀតណាម

(VOV)_ក្នុងកម្មវិធី”មោទនភាពនារីវៀតណាម”និងប្រគល់រង្វាន់ ​​Kovalevskaia ​ឆ្នាំ ២០១៦ ដោយសម្ព័ន្ធសមាគមនារីវៀតណាម រៀបចំឡើងនាយប់ថ្ងៃទី៧មិនា ក្នុង
ឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១០៧ទិវានារីអន្តរជាតិ (ថ្ងៃទី៨មិនា) និង​លើកទី
១៩៧៧ទិវាកូបកម្ម Hai Ba Trung នាយករដ្ឋមន្ត្រីវៀតណាម ​លោក Nguyen Xuan Phuc
 និងភរិយា បានអញ្ជើញចូលរួមនិងជួប​សន្ទនាផ្ទាល់ជាមួយដំណាងជានារី។  ​

          ឆ្លើយបណ្ដាសំនួរដែលបានដំណាងជានារីអំពី​គោលដៅ​សមភាពភេទ​នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖ ដោយស្មារតី​ជា​រដ្ឋាភិបាលមួយប្រ
កបដោយច្នៃប្រឌិត សកម្ម រដ្ឋាភិបាលវៀតណាមនឹងមាន​ដំណោះស្រាយលោតផ្លោះ
 ដើម្បីអនុវត្តគោលដៅសមភាពភេទ រួមចំណែកអនុ​វត្តដំណើការអភិវឌ្ឍន៍ចីរភាព
ដល់ឆ្នាំ២០៣០។​នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖  
  ​“ ដើម្បីអនុវត្តបានកម្មវិធីនេះ គឺត្រូវកសាងកម្មវិធីធ្វើសកម្មភាពជាតិ។ ទន្ទឹម
នឹងនោះ គឺត្រូវអនុវត្តច្បាប់សមភាពភេទ។ ច្បាប់សមភាពភេទបានចេញផ្សាយ
បាន​១០ឆ្នាំហើយ និងត្រូវបំពេញបន្ថែមមាត្រាមួយចំនួន អោយសមស្របជាមួយ
​ដំណាក់កាលថ្មី។ ទីបីគឺមានយុទ្ធសាស្ត្រជាតិអំពីសមភាពភេទ។ ទីបួនគឺត្រូវបន្ត
សុក្រិតប្រព័ន្ធច្បាប់វៀតណាម ដើម្បីអនុវត្តសមភាពភេទ។ ទីប្រាំគឺរៀបចំប្រភព
កម្លាំង និងរួមផ្សុំជាមួយកម្មវិធីផ្សេងៗ ដើម្បីអនុវត្តកម្មវិធីនេះប្រកបដោយល្អ
ប្រសើរបំផុត។ ទីប្រាំមួយគឺបង្កើនការងារឃ្លាំមើល ត្រួតពិនិត្យ។ទីប្រាំពីរគឺត្រូវ
ចាត់ទុកបញ្ហាសមភាពភេទជាបញ្ហាធំមួយ យើងត្រូវជ្រួតជ្រាប អប់រំ ផ្សព្វផ្សាយ
អោយ​បានល្អថែមទៀត ដើម្បីស្ថាប័នគ្រាប់ជាន់ថ្នាក់ យល់ដឹងច្បាស់ថែមទៀត
អំពីខ្លឹមសារនៃសមភាពភេទ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ