នាយករដ្ឋមន្ត្រីបំផុសចលនាប្រឡងប្រណាំង“អង្គភាពអាជីវកម្មវៀតណាមធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍”

នាយករដ្ឋមន្ត្រីបំផុសចលនាប្រឡងប្រណាំង“អង្គភាពអាជីវកម្មវៀតណាមធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍” - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងមតិក្នុងពិធីបំផុសចលនាប្រឡងប្រណាំង

(VOVworld)-នាយប់ថ្ងៃទី១១តុលានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត
 ណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបំផុសចលនាប្រឡងប្រ
ណាំងក្រោម​ប្រធានបទ “អង្គភាពអាជីវកម្មវៀតណាមធ្វើសមាហរណកម្មនិងអភិវឌ្ឍ
ន៍ ”។ ថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សាប្រ
 ឡងប្រណាំងស្ងើចសរសើរមជ្ឈឹមបានសំណូមពរក្រសួងស្ថាប័ននានា រួមដំណើរ
ជម្រុញការកែទម្រង់បែបបទរដ្ឋបាល លើកកំពស់សមត្ថភាពប្រគួតប្រជែងព្រមទាំង
អនុវត្តល្អ យន្តការសន្ទនានិងពិគ្រោះយោបល់របស់អង្គភាពអាជីវកម្ម។នាយករដ្ឋមន្ត្រី
បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកំពុងរៀបចំឡើងវិញខឿនសេដ្ឋកិច្ចនិងផ្លាស់ប្តូររូប
សណ្ឋាន កំណើនសំដៅនាំវៀតណាមឡើងទៅកំពស់ថ្មីមួយក្នុងខ្សែសង្វាក់តម្លៃសកល
លោក។ ដើម្បី សម្រេចបានប្រការនេះ អង្គភាពអាជីវកម្មវៀតណាមត្រូវជាកងកម្លាំង
ស្នូល៖

“បច្ចុប្បន្នគឺប្រទេសណាមានអង្គភាពអាជីវកម្មសកម្មចូលរួមខ្សែសង្វាក់តម្លៃសកល
 លោកគឺប្រទេសនោះទទួលបានផលប្រយោជន៍ច្រើនក្នុងការធ្វើសមាហរណកម្មសេដ្ឋ​
កិច្ចអន្តរជាតិ។​ដើម្បីចូលរួមខ្សែសង្វាក់តម្លៃសកលលោកនោះ គឺទាមទារឲ្យអង្គភាព
អាជីវកម្មត្រូវស៊ីសង្វាក់ទៅនឹងបទដ្ឋានតំបន់និងអន្តរជាតិ។ យើងត្រូវធ្វើអស់ពីកម្លាំង
កាយចិត្តដើម្បីអង្គភាពអាជីវកម្មវៀតណាមអាចបោះជំហានទៅកាន់ពិភពលោកប្រកប​
ដោយជោគជ័យ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ