នាយករដ្ឋមន្ត្រីបារាំង Elisabeth Borne បានលាលែងពីតំណែង

(VOVWORLD) - នាថ្ងៃទី ៨ ខែមករា នាយករដ្ឋមន្ត្រីបារាំង លោកស្រី Elisabeth Borne បានដាក់ពាក្យលាលែងពីតំណែងជូនប្រធានាធិបតីបារាំង លោក Emmanuel Macron ហើយបានទទួលបានការយល់ព្រមពីលោក។ 

ក្នុងលិខិតនោះ លោកស្រី Elisabeth Borne បានផ្តល់អនុសាសន៍ថា រដ្ឋាភិបាលថ្មីបន្តអនុវត្តផ្លូវកំណែទម្រង់ ដែលរដ្ឋាភិបាលលោកស្រីបាននិងកំពុងអនុវត្តជិត ២០ ខែកន្លងមក។ តាមរយៈបណ្តាញសង្គម X (អតីត Twitter) ប្រធានាធិបតីបារាំង Emmanuel Macron បានបញ្ជាក់ពីការលាលែងពីតំណែងរបស់លោកស្រី Elisabeth Borne; ជាមួយគ្នានេះ បានស្នើឱ្យរដ្ឋាភិបាលបច្ចុប្បន្នបន្តប្រតិបត្តិការរហូតដល់មាននាយករដ្ឋមន្ត្រី ក្បាលម៉ាស៊ីនរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង។

នាយករដ្ឋមន្ត្រីបារាំង Elisabeth Borne បានលាលែងពីតំណែង - ảnh 1ប្រធានាធិបតីបារាំង Emmanuel Macron បានបញ្ជាក់ពីការលាលែងពីតំណែង ហើយបានថ្លែងអំណរគុណដល់លោកស្រី Elisabeth Borne ចំពោះការរួមចំណែករបស់លោកស្រី។ រូបថត៖ Le Parisien

ក្នុងអំឡុងពេលធ្វើជាប្រមុខរដ្ឋាភិបាលបារាំង លោកស្រី Elisabeth Borne បានធ្វើការដើម្បីលើកកម្ពស់ និងអនុវត្តកំណែទម្រង់សំខាន់ៗជាច្រើន ជាពិសេសច្បាប់កំណែទម្រង់ប្រាក់សោធននិវត្តន៍ដែលបង្កើនអាយុចូលនិវត្តន៍ដល់អាយុ ៦៣ ឆ្នាំ ហើយថ្មីៗនេះបានអនុម័តច្បាប់កំណែទម្រង់អន្តោប្រវេសន៍។ យ៉ាងណាក៏ដោយ លោកស្រី Elisabeth Borne ក៏ជានាយករដ្ឋមន្ត្រីមិនទទួលបានទំនុកទុកចិត្តពីប្រជាជនបារាំងឡើយ។ គោលនយោបាយរបស់រដ្ឋាភិបាលដែលដឹកនាំដោយលោកស្រីបន្តប្រឈមមុខនឹងការប្រឆាំងពីគណបក្សប្រឆាំង ហើយលោកស្រីត្រូវឆ្លងកាត់ការបោះឆ្នោតមិនទុកចិត្តច្រើនលើក។

ប្រធានាធិបតីបារាំងលោក Emmanuel Macron ត្រូវបានរំពឹងថា នឹងប្រកាសបេក្ខភាពជំនួសលោកស្រី Elisabeth Borne ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសបារាំងនៅព្រឹកថ្ងៃទី ៩ ខែមករា ម៉ោងក្នុងស្រុក)។ មតិ សាធារណៈជឿថា បេក្ខភាពភ្លឺបំផុតដែលត្រូវបានជ្រើសរើសនោះគឺរដ្ឋមន្ត្រីក្រសួងអប់រំ Gabriel Attal ដែលជាអ្នកដែលត្រូវបានចាត់ទុកថាជិតស្និទ្ធនឹងប្រធានាធិបតីបារាំង Macron៕

ប្រតិកម្មទៅវិញ

ផ្សេងៗ