នាយករដ្ឋមន្ត្រីបារាំងលោកស្រី Elisabeth Borne៖ ច្រកចេញសម្រាប់ជម្លោះនៅអ៊ុយក្រែនគឺការសន្ទនា
(VOVWORLD) - ប្រមុខរដ្ឋាភិបាលបារាំងបានការពារទស្សនៈរបស់បារាំងក្នុងការរក្សាទំនាក់ ទំនងរវាងប្រធានាធិបតី លោក Emmanuel Macron និងសមភាគីរុស្ស៊ីលោក Vladimir Putin ព្រមទាំងបញ្ជាក់ថា ច្រកចេញតែមួយគត់សម្រាប់ជម្លោះបច្ចុប្បន្នគឺតាមរយៈ ផ្លូវការទូត។
រដ្ឋសភាបារាំងពិភាក្សាអំពីជម្លោះនៅអ៊ុយក្រែន។ រូបថត៖ Le Monde |
រដ្ឋសភាបារាំងនៅថ្ងៃទី៣តុលា បានប្រារព្ធកិច្ចប្រជុំឡើងវិញ បន្ទាប់ពីរយៈពេល ឈប់សម្រាករដូវក្តៅ ហើយមានកិច្ចពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន។ ថ្លែងទៅកាន់ រដ្ឋសភា នាយករដ្ឋមន្ត្រីបារាំង លោកស្រី Elisabeth Borne បានសង្កត់ធ្ងន់ថា វិបត្តិ រុស្ស៊ី-អ៊ុយក្រែន មិនត្រឹមតែជាបញ្ហារវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែកំពុងបណ្ដាល ឲ្យមានការផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោក ហើយគំរាមកំហែងដល់សន្តិសុខអឺរ៉ុបផង ដែរ។ វិបត្តិនេះនឹងនៅតែអូសបន្លាយ ហើយបង្កើនភាពតានតឹងនាពេលខាងមុខ ក្នុង នោះ មិនរំលងហានិភ័យនុយក្លេអ៊ែរនោះទេ; គំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ ស្បៀងអាហារនៅប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ហើយអាចនាំទៅវិបត្តិស្បៀងអាហារ ជាសកលមួយ។ នាយករដ្ឋមន្ត្រីបារាំង លោកស្រី Elisabeth Borne បានបញ្ជាក់ថា នឹង បង្កើនទណ្ឌកម្ម ដើម្បីចាប់បង្ខំឲ្យរុស្ស៊ីបង់ថ្លៃដ៏ធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច។ ទោះជាយ៉ាងណា ក៏ដោយ ប្រមុខរដ្ឋាភិបាលបារាំងបានការពារទស្សនៈរបស់បារាំងក្នុងការរក្សាទំនាក់ ទំនងរវាងប្រធានាធិបតី លោក Emmanuel Macron និងសមភាគីរុស្ស៊ីលោក Vladimir Putin ព្រមទាំងបញ្ជាក់ថា ច្រកចេញតែមួយគត់សម្រាប់ជម្លោះបច្ចុប្បន្នគឺតាមរយៈ ផ្លូវការទូត៕