នាយករដ្ឋមន្ត្រីបារាំងអំពាវនាវឱ្យកាត់បន្ថយពន្ធដើម្បីទប់ទល់នឹងចរន្តធ្វើបាតុកម្ម "អាវកាក់ពណ៌លឿង"
(VOVWORLD) -ប្រជាជនបារាំងមានគោលបំណងចង់មានសម្លេងដោយផ្ទាល់ ក្នុងបញ្ហាសម្របសម្រួលប្រទេសជាតិ និងធ្វើសកម្មភាពទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។
នាយករដ្ឋមន្រ្តីបារាំង លោក Edouard Philippe (រូបថត៖ vnanet.vn) |
រដ្ឋាភិបាលបារាំងចាំបាច់ត្រូវអនុវត្តរាល់វិធានការកាត់បន្ថយពន្ធដោយប្រថុយ។ នាយករដ្ឋមន្រ្តីបារាំង លោក Edouard Philippe បានអំពាវនាវដូច្នេះ នាថ្ងៃទី ៨ ខែមេសា ក្រោយការជជែកនានាបានអនុវត្តន៍នៅទូទាំងប្រទេស ក្នុងបរិបទដែលចរន្តធ្វើបាតុកម្មនៃចលនា "អាវកាក់ពណ៌លឿង" បានធ្វើឲ្យរដ្ឋាភិបាលរង្គោះរង្គើជាច្រើនសប្ដាហ៍កន្លងទៅ។
ថ្លែងនៅក្នុងព្រឹត្តិការណ៍ប្រកាសលទ្ធផលជាបឋមនៃការជជែកវែកញែកគ្នានៅទូទាំងប្រទេសកាលពីខែមករាមកនោះ លោក Edouard Philippe បានឲ្យដឹងថា ប្រជាជនបារាំងមានគោលបំណងចង់មានសម្លេងដោយផ្ទាល់ ក្នុងបញ្ហាសម្របសម្រួលប្រទេសជាតិ និងធ្វើសកម្មភាពទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។
ការជជែកវែកញែកគ្នានៅទូទាំងប្រទេសបានធ្វើឡើងសំដៅបន្ធូរស្រាលក្ដីអរិចិត្តររបស់សាធារណៈមតិ ដោយមានការជួបប្រាស្រ័យចំនួន ១ ម៉ឺនលើក នៅទូទាំងប្រទេសបារាំង និងមតិយោបល់របស់ប្រជាជនចំនួន ២ លាននាក់តាមរយៈ អ៊ីនធឺណិត៕